ម៉ារ៉ុក៖ ប្រជាជនម៉ារ៉ុក បានរង់ចាំយ៉ាងអន្ទះសា កាលពីថ្ងៃព្រហស្បតិ៍ ខណៈអាជ្ញាធរ បាននិយាយថា ប្រតិបត្តិការដ៏អស្ចារ្យមួយដើម្បីជួយសង្គ្រោះក្មេងប្រុសម្នាក់ ដែលជាប់នៅក្នុងអណ្តូងជ្រៅអស់រយៈពេលជាង២ថ្ងៃ គឺជិតដល់ទីបញ្ចប់ហើយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្មេងអាយុ ៥ឆ្នាំដែលមានឈ្មោះថា Rayan បានធ្លាក់ក្នុងអណ្តូងជម្រៅ ៣២ម៉ែត្រដែលតូចចង្អៀត កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងភូមិកំណើតរបស់គាត់ ក្នុងខេត្ត Chefchaouen ។
ថ្មចោទតូចចង្អៀត បង្កការលំបាកសម្រាប់អ្នកជួយសង្គ្រោះ អាចទៅដល់បាតអណ្ដូង ដូច្នេះតម្រូវឱ្យប្រើប្រាស់គ្រឿងចក្រសម្រាប់ជីក ដីដែលនៅជុំវិញអណ្ដូង។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនអុកស៊ីសែន និងទឹកតាមបំពង់សម្រាប់កុមារដែលជាប់នៅក្នុងអណ្ដូង។
ឪពុករបស់ Rayan បានប្រាប់ថា គាត់បានកំពុងជួសជុលអណ្តូងនោះ នៅពេលដែលក្មេងប្រុសនោះ បានធ្លាក់ចូលទៅក្នុង។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់កីឡាករបាល់ទាត់របស់ក្លិបបាល់ទាត់ Paris Saint Germain នៃក្របខណ្ឌកំពូលរបស់ប្រទេសបារាំង និងក្រុមជម្រើសជាតិម៉ារ៉ុក Achraf Hakimi ផងដែរ ដោយគេក៏បានរួមចំណែកដល់ការជួយសង្គ្រោះកុមាររូបនេះផងដែរ។
តាមការបង្ហោះនៅលើបណ្ដាញសង្គម ប្រជាពលរដ្ឋម៉ារ៉ុក ថា គិតមកទល់ពេលនេះ រយៈពេល៤ថ្ងៃហើយដែលក្មេងខាងលើ ជាប់ក្នុងអណ្ដូង មិនទាន់យកចេញបាននៅឡើយទេ៕
(ទស្សនាវីដេអូ)