កម្សាន្ត៖ តារាបណ្តាញសង្គម Oli London មានភាពងប់ងុលនឹង Jimin រហូតហ៊ានចំណាយលុយរាប់លានដុល្លារដើម្បីវះកាត់កែសម្ជស្សឱ្យដូចតារាល្បីរូបនេះ។ ភាពងុបងល់មួយនេះបានធ្វើឱ្យ Oli ប្រកាសរៀបការជាមួយផ្ទាំងរូបរបស់ Jimin កាលពីឆ្នាំ២០២០កន្លងទៅ។
ទង្វើមួយនេះបានធ្វើឱ្យ Oli ទទួលបានការស្អប់ពី Army រាប់លាននាក់ដោយសារពួកគេយល់ថា Oli ជាមនុស្សអាត្មានិយម មិនគួរធ្វើបែបនេះឡើយ ព្រោះ Jimin ជានិមន្តរូបដែលមានអ្នកគាំទ្រជាច្រើនស្រលាញ់។
គួរបញ្ជាក់ដែរថា រយៈពេល២ឆ្នាំបន្ទាប់ពី Oli ប្រកាសថាខ្លួនបានរៀបការជាមួយផ្ទាំងរូបរបស់ Jimin ហើយនោះ ពេលនេះតារាបណ្តាញសង្គមភេទទី៣រូបនេះបានប្រកាសលែងលះវិញក្រោយរកឃើញ Crush ថ្មីវ័យ២០ឆ្នាំ ដែលជាតារាបណ្តាញសង្គម TikTok និង IG ដែលមាន Followers ខ្ទង់លាននាក់ឈ្មោះ Vlad Hoshin៕