×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ West Ham បង្ហើប​តម្លៃផ្ដាច់​កុងត្រា​របស់ Declan Rice

អ្នកចាត់ការ David Moyes និយាយថា ក្លិប West Ham United នឹងទទួលយកការសំណើមួយដែលផ្ដល់ជូនទឹកប្រាក់ដ៏ច្រើន សម្រាប់ប្រធានក្រុម Declan Rice នៅរដូវក្ដៅចុងរដូវកាលនេះ។

កាល ពី ឆ្នាំ មុន លោក Moyes បានអះអាងថា ខ្សែ បម្រើ ជម្រើស ជាតិ អង់គ្លេស វ័យ ២៣ ឆ្នាំ ជា កីឡាករ តម្លៃ ១០០ លាន ផោន។ ប៉ុន្តែឥឡូវនេះ លោកថា តម្លៃនេះ អាចនៅក្រោមតម្លៃខ្លួនរបស់ Neymar ២០០លានផោនដែលផ្ដល់ដោយ Paris St-Germain និង Mbappe ១៦៦លានផោន។

Moyes បាននិយាយថា៖ “ខ្ញុំបាននិយាយថា នៅរដូវក្តៅខ្ញុំគិតថា Declan Rice គឺ ១០០លានផោន” “នោះគឺជាការលក់ តម្លៃដែលធូរថ្លៃហើយ នោះគឺជាឱកាសរបស់អ្នកក្នុងការទទួលបាន Declan “។

ក្លិប Manchester United បានចាប់ អារម្មណ៍ លើ Rice ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Rice នឹងផុតសុពលភាពនៅទីផ្សារដោះដូរកីឡាករនាឆ្នាំ២០២៤។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង