×

យកសំរាម​ប្ដូរយក​អង្ករ ត្រូវបាន​គាំទ្រពី​អ្នករស់នៅ​ទីក្រុងមួយ​របស់​វៀតណាម

វៀតណាម៖ អាជ្ញាធរសង្កាត់មួយនៃក្រុងហូជីមិញ បានផ្ដួចផ្ដើមគំនិតមួយដើម្បីកាត់បន្ថយសំរាមប្លាស្ទិកដោយផ្តល់អង្ករដល់អ្នកស្រុក ជាថ្នូរនឹងវត្ថុដែលអាចកែច្នៃឡើងវិញបាន។

ពលរដ្ឋវៀតណាម បានអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមនេះ លើការជួយដល់ប្រជាជនដែលត្រូវការជំនួយ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ ប្រជាពលរដ្ឋ អាច ទទួលបាន អង្ករ ១ គីឡូក្រាម សម្រាប់ សំរាមដែលអាចកែច្នៃ ១គីឡូក្រាម ។

មន្ត្រីវៀតណាម អះអាងថា វានឹងរួមចំណែកដល់ការការពារបរិស្ថាន ការរៀបចំបែងចែកទុកដាក់សំរាម និងទុកវានៅកន្លែងត្រឹមត្រូវសម្រាប់ការកែច្នៃឡើងវិញ។ មក ទល់ ពេល នេះ អាជ្ញាធរ មូលដ្ឋាន បាន ផ្តល់ អង្ករ ប្រមាណ ២ តោន ដល់ អ្នក ខ្វះខាត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ ដែលចោលសំណល់ប្លាស្ទិកចូលសមុទ្រច្រើនបំផុតនៅទ្វីបអាស៊ី និងនៅចំណាត់ថ្នាក់លេខ១៧នៅទូទាំងពិភពលោក។

ស្ថិតិពីសមាគមផ្លាស្ទិកវៀតណាម បានបង្ហាញថា នៅឆ្នាំ១៩៩០ ពលរដ្ឋវៀតណាមម្នាក់ បានប្រើប្រាស់ប្លាស្ទិកចំនួន ៣,៨ គីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែ ២៥ឆ្នាំក្រោយមក តួលេខនេះឡើងដល់ ៤១គីឡូក្រាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង