×

ពិតជា​តឹងរុឹង​មែន! David Beckham ថា​ភរិយា​របស់​លោក​ញុំាតែត្រី និងបន្លែ​គ្រប់ពេល​រយៈពេល​២៥ឆ្នាំ​មកហើយ

កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham បានរៀបការជាមួយនឹងអ្នកច្នៃម៉ូតដ៏ល្បីគឺលោកស្រី Victoria តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ David បានឱ្យដឹងពីភរិយារបស់លោកថា Victoria មានភាពតឹងរុឹងចំពោះរបបអាហាររបស់នាងជាខ្លាំង គ្រប់ពេលគឺនាងញុំាតែត្រី និងបន្លែប៉ុណ្ណោះរយៈពេល២៥ឆ្នាំមកហើយ។

អតីតកីឡាកររូបនេះបានបន្ថែមថា នាងធ្លាប់បំពានរបបអាហារតែម្តងគត់នៅពេលទម្ងន់កូនស្រីពៅ Harper ពេលនោះ Victoria បានញុំាអាហារក្នុងចានរបស់លោកដែលវាជាទិដ្ឋភាពកម្រនឹងបានឃើញបំផុត។ គួរបញ្ជាក់ដែរថា បន្ទាប់ពីរៀបការអស់រយៈពេលជាង២ទសវត្សរ៍មកនេះ David និង Victoria ទទួលបានកូនប្រុសស្រីចំនួន៤នាក់ជាចំណងដៃ ដែលគ្រួសារទទួលបានសុភមង្គលឃាខ្លាំងផងដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង