×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ថ្មី ប្រភេទ​អូមីក្រុង ១១១នាក់​បន្ថែម​ទៀត ខណៈ​ជាសះស្បើយ ៩៩នាក់ និង​មិនមាន​ករណីស្លា ប់ថ្មី​នោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ១១១ នាក់ ក្នុងនោះ ករណីនាំចូលចំនួន ១៦ នាក់ និងឆ្លងក្នុងសហគមន៍ ៩៥ នាក់ ខណៈអ្នកជំងឺចំនួន ៩៩ នាក់ ជាសះស្បើយ។

ជាការកត់សម្គាល់ នៅកម្ពុជា មិនមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ នោះទេ ក្នុងរយៈពេល ៣៣ ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករា។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១.៧៧៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៨.១២២ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង