×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Mahrez ស៊ុត២គ្រាប់ ជួយ Man City ឈ្នះ Fulham ឡើងទៅ​ជុំទី៥ FA Cup

Riyad Mahrez បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ខណៈ Manchester City បានវាយបកពីត្រូវបានក្រុម Fulham នាំមុខមុនមួយគ្រាប់ ដើម្បីកក់កៅអីមួយក្នុងការប្រកួត FA Cup ជុំទី៥។

Man City ដែលមាន ៩ពិន្ទុដាច់នៅលើកំពូលតារាងក្របខណ្ឌ Premier League និងមិនបានចាញ់ក្នុងការប្រកួតក្នុងស្រុក ចាប់តាំងពីខែតុលា ត្រូវបាននាំមុខ នៅពេលដែលកីឡាករ Fabio Carvalho បើកការនាំមុខសម្រាប់ Fulham នៅនាទីទី៤។

ទោះជាយ៉ាងណា ការនាំមុខរបស់ Fulham មានរយៈពេលត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ មុនពេល Mahrez បានបង្កើតឱកាសសម្រាប់ Ilkay Gundogan ដើម្បីតាមស្មើ នៅកីឡដ្ឋាន Etihad ។ John Stones ជាអ្នកបន្ថែមគ្រាប់ទី២ នៅនាទី១៣ ពីការតែតបាល់ជ្រុងចេញពី Kevin de Bruyne ។

Mahrez ដែលបានខកខានឱកាសជាមួយក្រុមជម្រើសជាតិអាល់ហ្សេរី ដែលធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations ទល់នឹងកូតឌីវ័រកាលពីខែមុននោះ បានស៊ុតប៉េណាល់ទីចូលសម្រាប់ក្រុមម្ចាស់ផ្ទះ នៅនាទីទី៥៣ សម្រាប់កំហុសរបស់ Joe Bryan លើ Jack Grealish ។

៤នាទីក្រោយមក Mahrez បានស៊ុតបញ្ចូលទីគ្រាប់ទី២របស់ខ្លួន និងគ្រាប់ទី៤របស់ City នៅពេល De Bruyne បញ្ជូនឱ្យស៊ុតប៉ះកីឡាករ Paulo Gazzaniga ចូលទី។

Fulham បានបាត់បង់សមាជិកម្នាក់ នៅពេលអ្នកស៊ុតបញ្ចូលទីច្រើនជាងគេចំនួន ២៨គ្រាប់របស់ពួកគេ គឺ Aleksandar Mitrovic ត្រូវបានបណ្ដេញចេញ ពេលសល់១៥ នាទីចុងក្រោយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង