×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Mane ជាមួយ​សេណាហ្គាល់ យកឈ្នះ​អេហ្ស៊ីប​របស់ Salah លើកពាន AFCON ជា​លើកដំបូង

Sadio Mane បានធ្វើការលួងលោមមិត្តរួមក្លិបរបស់ខ្លួន កាលពីយប់មិញ ដោយបានឱបមិត្តរួមក្រុម Liverpool របស់គាត់ គឺ Mohamed Salah បន្ទាប់ពីការប្រកួត Africa Cup of Nations វគ្គផ្តាច់ព្រ័ត្រ។

ក្រុមជម្រើសជាតិសេណេហ្គាល់របស់ Mane បានយកឈ្នះអេហ្ស៊ីបរបស់ Salah ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សេណេហ្គាល់។

ទាំង Mane និង Salah សុទ្ធតែធ្លាប់បានរងបរាជ័យពីមុន ក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ដោយសេណេហ្គាល់ ចាញ់អាល់ហ្សេរីក្នុងឆ្នាំ២០១៩ ហើយ កាមេរូន បានយកឈ្នះអេហ្ស៊ីបក្នុងឆ្នាំ២០១៧។

ការប្រកួតនេះ មិនមានគ្រាប់បាល់នោះទេ ទោះថែមម៉ោង១៥នាទីពីរដងក៏ដោយ។ Mane ដែលបានខកខានបាល់ប៉េណាល់ទីក្នុងការចាប់ផ្តើមនៃការប្រកួត គឺជាវីរបុរសរបស់សេណេហ្គាល់ ខណៈដែលគេជាអ្នកស៊ុតបាល់បញ្ចូលទីផ្ដល់ជ័យជម្នះនៅក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី។ ទន្ទឹមនឹងនេះ Salah មិនបានស៊ុតបាល់ប៉េណាល់ទីឡើយ។ ជាលទ្ធផលនៃការទាត់កាត់សេចក្ដី សេណេហ្គាល់ ៤ អេហ្ស៊ីប ២។

កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ បានយំបន្ទាប់ពីជ័យជម្នះរបស់សេណេហ្គាល់ ហើយ Mane ត្រូវបានឃើញទៅឱប និងផ្តល់ការអាណិតអាសូរចំពោះមិត្តរួមក្លិបរបស់ខ្លួន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង