×

ខេត្តសៀមរាប ចាប់ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដូសទី ៤ ជូន​ប្រជាពលរដ្ឋ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាស ពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាហ្សេនីកា) ដូសលើកទី៣ និងទី៤ (ដូសជំរុញ) ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចាប់ពីថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះតទៅ។

កាលបរិច្ឆេទចាប់ផ្តើមពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ យុទ្ធនាការនេះ ចាប់ផ្តើមពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងម៉ោង១៤:០០នាទីរសៀល ដល់ម៉ោង១៦:៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទេ)។

ប្រជាពលរដ្ឋ តម្រូវឱ្យយកកាតចាក់វ៉ាក់សាំងមកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង