×

BingBang នឹងចេញ​បទចម្រៀងថ្មី​ក្នុងពេលឆាប់ៗនេះ ខណៈ T.O.P សម្រេចចិត្ត​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម

កូរ៉េខាងត្បូង៖ ជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រក្រុមតារាចម្រៀង BingBang ដែលពួកគេនឹងត្រលប់មកបង្ហាញវត្តមានក្នុងសិល្បៈវិញឆាប់ៗនេះក្រោយស្ងប់ស្ងាត់អស់រយៈពេល ៤ឆ្នាំ។ ប៉ុន្តែ សម្រាប់អ្នកគាំទ្រ TOP អាចនឹងស្រងាកចិត្តបន្តិចដោយសារលោកបានសម្រេចចិត្តចាកចេញពីផលិតកម្ម YG ដើម្បីក្លាយជាតារាឯករាជ្យ និងអភិវឌ្ឍន៍ខ្លួនប្រលូកក្នុងការសម្តែង ក៏ដូចជាអាជីពផ្សេងៗទៀតផងដែរ។

ក្រៅពីការងារក្នុងវិស័យសិល្បៈហើយ TOP ក៏នឹងបែងចែកពេលវេលារបស់លោកក្នុងការក្លាយជាអ្នកជំនួញទៀតផង។ រយៈពេល ១៦ឆ្នាំក្រោមដំបូលផលិតកម្ម YG តារាប្រុសវ័យ ៣៤ឆ្នាំរូបនេះបានសាងប្រជាប្រិយភាព រហូតសន្ទុះនៃការគាំទ្របានរីកសុះសាយជាលំដាប់ ធ្វើឱ្យយុវវ័យជាច្រើនស្គាល់លោកថាជាតារាកំពូលរ៉េបប្រចាំក្រុមចម្រៀង BingBang។

យ៉ាងណាមិញ បន្ទាប់ពីប្រលូកសិល្បៈជាក្រុមអស់រយៈពេលជាង១ទសវត្សរ៍មកនេះ លោកបានសម្រេចចិត្តប្តូរមកធ្វើជាតារាឯករាជ្យ បន្ទាប់ពីបានបញ្ចប់កុងត្រាជាមួយខាងផលិតកម្មរួចរាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង