×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាំទី Mendy របស់ Chelsea ត្រូវបាន​ចាត់ទុក​ជា​អ្នកចាំទី​ល្អបំផុត​លើ​ពិភពលោក

អ្នកចាំទីឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Edouard Mendy ត្រូវបានចាត់ទុកជា អ្នកចាំទីល្អបំផុតនៅលើពិភពលោក ដោយប្រធានក្រុម Kalidou Koulibaly បន្ទាប់ពីអ្នកចាំទីរូបនេះ បង្ហាញពីភាពអស្ចារ្យនៅវគ្គផ្ដាច់ព្រ័ត្រដើម្បីជួយឱ្យក្រុមជម្រើសជាតិសេណេហ្គាល់ ក្លាយជាជើងឯកពានរង្វាន់ Africa Cup of Nations ។

Mendy គឺជាវីរបុរសរបស់សេណេហ្គាល់ ខណៈដែលគេ បានជួយសង្គ្រោះការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដីរបស់កីឡាករក្រុមអេហ្ស៊ីប Mohanad Lasheen មុនពេល Sadio Mane ស៊ុតឱ្យក្រុមសេណេហ្គាល់ ទទួលជ័យជម្នះលើអេហ្ស៊ីប ៤-២ ។

ប្រធានក្រុម Kalidou Koulibaly បាននិយាយថា៖ “យើងបានធ្វើវាបានសម្រេចជាក្រុម និងកម្លាំងរបស់យើង។ យើង មានអ្នកចាំទីដ៏ល្អបំផុតនៅក្នុងពិភពលោក ដែលជួយឱ្យយើងឈ្នះពាន។”

បន្ទាប់ពីបានជួយសេណេហ្គាល់ឱ្យឈ្នះពានរង្វាន់ AFCON ជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ Mendy របស់ក្រុម Chelsea ត្រូវបានជ្រើសរើសជាមួយអ្នកចាំទីល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង