×

អីយ៉ាស់ៗ! សង្ស័យ​ចូលឆ្នាំខ្មែរ​ជាថ្ងៃផ្តើមស្នេហ៍​រវាង​អ្នកគ្រូពេទ្យ វណ្ណរី និងប៉ូលិសសង្ហា ខេនហើយ​មើលទៅ

ភ្នំពេញ៖ ជួបគ្នាលើកដំបូងអ្នកគ្រូពេទ្យឆ្នាស វណ្ណរី និងប៉ូលិសសង្ហា ខេន មិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មានឡើយ ដោយសារម្នាក់ ជាមនុស្សមានអនាម័យ រីឯម្នាក់ទៀតគ្មានអនាម័យ ថែមទាំងប្រមឹកផឹកស្រាស្រវឹងរាល់ថ្ងៃ ដែលធ្វើឱ្យអ្នកគ្រូពេទ្យ វណ្ណរី និងប៉ូលិស ខេន ជួបគ្នាលើកណាក៏ប្រកែកគ្នា ឌឺដងទៅមកឥតល្ហែរ បើទោះជាមិនដែលស្គាល់គ្នាពីមុនមកក៏ដោយ។

យ៉ាងណាមិញ ពេលវេលាកន្លងទៅមួយរយៈ ពេលនេះអ្នកទាំង២ហាក់យល់ចិត្តគ្នាខ្លះ និងមិនសូវប្រកែកគ្នាខ្លាំងដូចកាលដំបូងៗឡើយ។ សម្រាប់សប្តាហ៍នេះ ទស្សនិកជន នឹងកាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយទស្សនីយភាពបែបរ៉ូមែនទិករវាងប៉ូលិស ខេន និងអ្នកគ្រូពេទ្យ វណ្ណរី វិញម្តង ខណៈពេលពួកគេនាំគ្នាលេងល្បែងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

មិនដឹងថា ថ្ងៃចូលឆ្នាំជាថ្ងៃផ្តើមស្នេហ៍រវាងស្រីស្រស់ប្រុសស្អាតមួយគូនេះ ឬយ៉ាងណា? បើមើលទៅដូចនាំគ្នាញញឹមបិទមាត់មិនជិត និងស្និទ្ធស្នាលគ្នាដល់ថ្នាក់នេះ។ ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងមានផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង