×

កម្ពុជា នឹងអាច​មាន​ភ្លៀង​ឡូកាល់​ដោយ​អន្លើ ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូណេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះ ឥទ្ធិពលនៃទនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយ អាចបង្កើតបានជាការប្រសព្វមុខគ្នារវាងធាតុក្ដៅ-ត្រជាក់ (Convection) បណ្តាលឱ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។

ជាមួយគ្នានេះ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ស្របពេលដែល តំបន់មាត់សមុទ្រ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង