×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ថ្មី ប្រភេទ​អូមីក្រុង​ចំនួន ១០២នាក់ ខណៈ​ជាសះស្បើយ​៧៤នាក់ និងមិនមាន​ករណីថ្មី​នោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ១០២នាក់ ក្នុងនោះ ករណីនាំចូល ១៥នាក់ និងសហគមន៍ ៨៧នាក់, ខណៈជាសះស្បើយ ៧៤នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១.៩៨៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨.២៨៦នាក់ និងស្លាប់សរុបចំនួន៣.០១៥នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង