×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Mason Greenwood ត្រូវបាន​ក្រុមហ៊ុន​សម្ភារ​កីឡា​មួយ ផ្ដាច់​កុងត្រា​ជាផ្លូវការ

កីឡាករ Mason Greenwood ត្រូវបានក្រុមហ៊ុនសម្ភារកីឡា សម្រេចចិត្តផ្ដាច់កុងត្រាជាផ្លូវការ បន្ទាប់ពីមានការសង្ស័យពីបទរំលោភសេពសន្ថវៈ។

យុវជនវ័យ ២០ឆ្នាំរូបនេះ ក៏ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់អំពើហិស្សាលើស្ត្រី ហើយក្រោយមក ត្រូវបានគេសង្ស័យពីបទរំលោភផ្លូវភេទ និងគំរាមសម្លាប់។ ក្រោយមក ខ្សែប្រយុទ្ធរូបនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយប៉ូលីស Greater Manchester ។

ក្រុមហ៊ុន Nike ដែលធ្លាប់បាននិយាយថាខ្លួនបានផ្អាកទំនាក់ទំនងជាមួយ Greenwood ឥឡូវនេះបានប្រកាសបញ្ចប់កុងត្រារបស់ខ្លួនជាមួយកីឡាករវ័យក្មេងនេះជាផ្លូវការហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “Mason Greenwood មិនមែនជាអត្តពលិក Nike ទៀតទេ”។

ក្លិប Manchester United ថា Greenwood នឹងមិនត្រលប់ទៅហ្វឹកហាត់ ឬការប្រកួតទេ រហូតដល់មានការជូនដំណឹងបន្ថែម។

Greenwood ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣០ ខែមករា បន្ទាប់ពីរូបភាព និងវីដេអូ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម អំពីឧប្បត្តិហេតុនៃអំពើហិង្សាលើរាងកាយរបស់ស្ត្រីដែលគេស្គាល់ថា ជាមិត្តស្រីរបស់គេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង