×

កែវ សុភាព ក្នុងរឿង “ដើមរលួសមាស” ស្លូតៗជ្រុល តែបើ​ក្នុងរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” វិញ​កាចៗហួស

កម្សាន្ត៖ អ្នកដែលបានទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ប្រាកដជាបានស្គាល់មីងសុខា ដែលជាគ្រូពេទ្យ និងជាចាស់ទុំម្នាក់នៅមណ្ឌលសុខភាពដាច់ស្រយាលក្បែរភ្នំឱរ៉ាល់មិនខាន។ រឿងមួយនេះ កំពុងទទួលបានការកោតសរសើរមិនដាច់ពីមាត់ថា សាច់រឿងល្អមើលជក់ចិត្តដិតអារម្មណ៍ ថែមទាំងសមត្ថភាពនៃការសម្តែងរបស់តួអង្គនីមួយៗ ក៏មិនធម្មតាផងដែរ។

មីងសុខា ជាតួអង្គម្នាក់ដែលមានចរិតកាចខ្លាំង សម្តីអាក្រក់ ដូចនេះហើយទើបបានជាតែងមានការឈ្លោះប្រកែកគ្នាជាមួយអ្នកគ្រូពេទ្យ វណ្ណរី ដោយសារគំនិតមិនសូវត្រូវគ្នា និងដោយសារគិតថា ខ្លួនជាចាស់ទុំនៅក្នុងមណ្ឌលសុខភាព។ ដូចនេះ អ្នកគ្រូពេទ្យសុខាមិនឱ្យអ្នកណាមកថាឱ្យងាយៗឡើយ ជាពិសេសពេទ្យក្មេងៗដែលចុះធ្វើបេសកកម្មក្នុងភូមិដែលជាក្រុមរបស់អ្នកគ្រូពេទ្យ វណ្ណរី។

ឃើញអត្តចរិតអ្នកគ្រូពេទ្យ សុខា ក្នុងរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” កាចបែបនេះពិតមែន ប៉ុន្តែបើក្រឡេកមើលការសម្តែងភាពយន្តបុរាណខ្មែររឿង “ដើមរលួសមាស” ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ដែរនោះគឺមានភាពផ្ទុយគ្នាដាច់ស្រលះពីការសម្តែងជាតួអង្គអ្នកគ្រូពេទ្យសុខា ដែលត្រូវប្តូរមកសម្តែងជាតួអង្គ កុលកេសី មានអត្តចរិតស្លូតបូត និយាយស្តីទន់ភ្លន់។

សម្រាប់ទស្សនិកជនដែលបានទស្សនារឿង “ដើមរលួសមាស” ប្រាកដជានឹកអាណិត កុលកេសី ខ្លោចចិត្តដែលត្រូវប្តី និងនាង កាឡី ធ្វើបាបរាល់ថ្ងៃ ប៉ុន្តែប្រសិនបើទស្សនិកជន បានទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” វិញ ទស្សនិកជន ប្រាកដជានាំគ្នាស្អប់អ្នកគ្រូពេទ្យ សុខា មិនខានដោយសារសម្ដីមួយម៉ាត់ៗពិតជាគ្រោតគ្រាតមិនគួរឱ្យចង់ស្តាប់ឡើយ។

ដូចនេះ សម្រាប់ទស្សនិកដែលមិនទាន់បានស្គាល់ពីអត្តចរិតអ្នកគ្រូពេទ្យសុខា និងកុលកេសី នៅឡើយ កុំភ្លេចតាមដានទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧ យប់ និងរឿងភាគបុរាណខ្មែរ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៨យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង