×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជួប​អ្នកប្រដាល់​ទាំង១៦រូប​ដែល​នឹង​ធ្វើឱ្យ​កក្រើក​សង្វៀន CBS គុនខ្មែរ ផ្សាយផ្ទាល់​នៅ CTN រៀងរាល់​ថ្ងៃសុក្រ!

សម្រាប់ឆ្នាំ២០២២នេះ ស្ថានីយទូរទស្សន៍ CTN បាននាំមកនូវចំណីចក្ខុថ្មីមួយទៀត សម្រាប់បងប្អូនអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីក្រុមហ៊ុន CBS បានសម្ពោធជាផ្លូវការ កម្មវិធីប្រដាល់ថ្មី “CBS គុនខ្មែរ” ដែលជាលីគប្រដាល់គុនខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

អ្នកប្រដាល់គុនខ្មែរចំនួន ១៦រូប មកពី ៨ ក្រុម នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់ ២ ផ្សេងគ្នា (៥៤ គីឡូក្រាម និង ៥៧ គីឡូក្រាម) ដើម្បីដណ្តើមជើងឯក ដោយទទួលបានប្រាក់រង្វាន់ ៥ពាន់ដុល្លារអាមេរិក។ ថ្ងៃនេះ CBS Sport សូមបង្ហាញសមាសភាពកីឡាករទាំង ១៦រូប ដែលនឹងឡើងសង្វៀន CBS គុនខ្មែរ៖

Team A

– ក្រុមទី១ “ក្រុមនាគរាជ និរតី” តំណាងដោយកីឡាករ រឿង ឌីណា (៥៤គ.ក) និង សូត្រ សុខឃីម (៥៧គ.ក) បង្វឹកដោយលោក រឿង សោភ័ណ្ឌ

– ក្រុមទី២ “ក្រុមឆ្លាមស ឦសាន” តំណាងដោយកីឡាករ ផាន់ ខាំតៃ (៥៤គ.ក) និង ប៉ែនកាក់ ចៅចិត្ត (៥៧គ.ក) បង្វឹកដោយលោក ឡោ សំណាង

– ក្រុមទី៣ “ចចក បស្ចឹម” តំណាងដោយកីឡាករ ទេព ឧត្តម (៥៤គ.ក) និង ថា សារុន (៥៧គ.ក) បង្វឹកដោយលោក លួន សុខេង

– ក្រុមទី៤ “ទន្សោង ទក្សិណ” តំណាងដោយកីឡាករ ប៊ន ពន្លឹក (៥៤គ.ក) និង ឡុង អាឆើ ត (៥៧គ.ក) បង្វឹកដោយលោក រិគី

Team B

– ក្រុមទី៥ “កញ្ជ្រោង បូព៌ា” តំណាងដោយកីឡាករ ម៉ន វណ្ណនី (៥៤គ.ក) និង អេរ៉ាវ៉ាន់ ចាន់រាជ (៥៧គ.ក) បង្វឹកដោយលោក សរ សី

-ក្រុមទី៦ “ឥន្ទ្រី អាគ្នេយ៍” តំណាងដោយកីឡាករ គឿម សុវណ្ណង៉ា (៥៤គ.ក) និង សូដា សូសែន (៥៧គ.ក) បង្វឹកដោយលោក ជ័យ ស៊ីណេត

– ក្រុមទី៧ “ខ្យាដំរី ឧត្តរ” តំណាងដោយកីឡាករ ផល ស៊ីឡុង (៥៤គ.ក) និង ធន់ ស៊ីហុង (៥៧គ.ក) បង្វឹកដោយលោក ឈុត ឈុនលី

– ក្រុមទី៨ “ខ្លាធំ ពាយ័ព្យ” តំណាងដោយកីឡាករ អេលីត ផានិត (៥៤គ.ក) និង ស៊ីន ថៃសាន់ (៥៧គ.ក) បង្វឹកដោយលោក ពេជ្រ អារុណ

“CBS គុនខ្មែរ” ត្រូវបានរៀបចំតាមរូបមន្តប្លែក និងពុំដែលមានការប្រកួតបែបនេះ នៅកម្ពុជាពីមុនមកឡើយ។ កីឡាករដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់មានចំនួនសរុប ១៦នាក់ ជាក្រុមអ្នកប្រដាល់កម្រិត (ខ) នឹងត្រូវប្រកួតជម្រុះតាមរូបមន្ត សន្សំពិន្ទុឆ្ពោះទៅដណ្តើមខ្សែក្រវាត់ និងទឹកប្រាក់ ៥.០០០ដុល្លារ។ បន្ថែមពីនេះ ខ្សែវីដេអូជីវិតពិត គ្រប់ៗគ្នាទាំងនៅក្នុង និងក្រៅសង្វៀន ក៏ត្រូវបញ្ចូលបន្ថែម ដើម្បីឱ្យកម្មវិធីកាន់តែមានភាពទាក់ទាញ។

អ្វីដែលប្លែកខុសពីកម្មវិធីមុនៗ និងពុំដែលមាននោះ គឺកីឡាករម្នាក់ៗក្នុងប្រភេទទម្ងន់ផ្សេងគ្នា២រូប អាចចាប់ដៃគូគ្នាធ្វើជាក្រុមមួយ ប្រកួតចំនួន ៣ ប្រកួតក្នុងពូលរៀងៗខ្លួន។ ពិន្ទុ (ឈ្នះ ឬចាញ់) ពីគណៈចៅក្រមក្នុងការប្រកួតវគ្គចែកពូលនោះ ត្រូវយកមកគណនារៀងៗខ្លួនរួច បូកបញ្ចូលគ្នាទាំង២នាក់ ធៀបជាមួយក្រុមផ្សេងៗ ដើម្បីយកពិន្ទុខ្ពស់ឆ្ពោះទៅយកប្រាក់ ៥.០០០ដុល្លារ។

“CBS គុនខ្មែរ” នឹងមានការចូលរួមជជែករាល់សប្តាហ៍ ដោយមនុស្សសំខាន់៤រូបទៀត គឺលោក ស៊ីថូ ណាថាន់ លោក យ៉េន ម៉ៅ លោក សេន ប៊ុនថេន និង កញ្ញា ពេជ្រ ចរណៃ ដែលសុទ្ធតែមានបទពិសោធច្រើនឆ្នាំលើវិស័យប្រដាល់។ “CBS គុនខ្មែរ” នឹងធ្វើការប្រកួត ២គូរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧យប់ដល់ម៉ោង ៩យប់ និងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTNចាប់ពីថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង