កម្សាន្ត៖ ជាមួយនឹងកម្មវិធី “ប៉ុណ្ណឹងសើចទេ” របស់ស្ថានីយទូរទស្សន៍ MyTV ទស្សនិកជន នឹងបានសើចចុកពោះពីការសម្តែងរបស់សិល្បករជាច្រើនរូបដែលមិនធ្លាប់សម្តែងកំប្លែងពីមុនមក នឹងមានវត្តមានរៀងរាល់យប់ថ្ងៃអង្គារ វេលាម៉ោង ៧-៨ យប់ក្នុងការចែករំលែកភាពសប្បាយរីករាយសម្រាប់ទស្សនិកជនបានទស្សនាកម្សាន្ត។
ក្នុងសប្តាហ៍នេះ លោកអ្នកនឹងបានទស្សនាកំប្លែងប្លែកៗសាជាថ្មីដែលមាននាយចាបចៀន លោកហ៊ុយ យ៉ាឡេង និងកញ្ញា ពី យ៉ាពីន ជាគណៈកម្មការដាក់ពិន្ទុដល់ក្រុមដែលសម្តែងបានល្អជាងគេប្រចាំសប្តាហ៍ ដើម្បីបន្តប្រកួតរកអ្នកឈ្នះប្រចាំខែផងដែរ។
ជាមួយគ្នានោះ ក៏មានរៀមច្បងជាតារាកំប្លែងជើងចាស់ចំនួន៣រូប ដែលមានដូចជា នាយគ្រឿន នាយតាក់ស៊ី និងនាងអ៊ីត ចាំជួយបង្ហាត់បង្រៀនផងដែរ។ ដូចនេះរង់ចាំទស្សនានៅរាត្រីនេះទាំងអស់គ្នា ថាតើក្រុមតារារូបណាជាជើងខ្លាំងសម្រាប់សប្តាហ៍នេះ? ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេក MyTV វេលាម៉ោង៧យប់នេះទាំងអស់គ្នា៕