វីងម៉ល និងអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម(BSDA) សហការគ្នាដើម្បីជួយកុមារ និងយុវជនដែលងាយរងគ្រោះ នៅខេត្តកំពង់ចាម តាមរយៈការបរិចា្ចគអាហារ និងសម្ភារមួយចំនួន។
លោក ប៉ាញ ផានិត្យ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់វីងម៉លបានមានប្រសាសន៍ថា៖ “ យើងពិតជាសប្បាយចិត្តក្រៃលែង ដែល វីងម៉ល មានឱកាសចូលរួមជាមួយអង្គការ BSDA ដើម្បីជួយដល់កុមារដែលខ្វះខាត។ កុមារ គឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់យើងនាថ្ងៃអនាគត។ យើងជឿជាក់ថា អាហារគឺជាកត្តាលិករដ៏សំខាន់មួយ ដើម្បីជំរុញឱ្យពួកគេចូលចិត្តទៅសាលា។”
ជារៀងរាល់ឆ្នាំ អង្គការ BSDA បានជួយកុមារដែលជួបទុក្ខលំបាកនៅខេត្តកំពង់ចាមជាច្រើនតាមរយៈ ផ្តល់អាហាររូបករណ៍ ការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ជំនាញវិជ្ជាជីវៈ និងស្វែងរកការងារ ដើម្បីកែប្រែជីវិតរបស់ពួកគេឱ្យបានល្អប្រសើរ។
លោកស្រី ឆុន ស្រស់ នាយិការប្រតិបត្តិ នៃអង្គការ BSDA មានប្រសាសន៍ថា៖ “ យើងមានសេចក្តីសោមនស្សរីករាយដែល វីងម៉ល ចែករំលែកអាហារដ៏ឈ្ងុយឆ្ងាញ់ និងសម្ភារជាច្រើន ដើម្បីជួយដល់យុវជន និងកុមារដែលកំពុងខ្វះខាត។ កិច្ចការសប្បុរសធម៌ទាំងនេះ បានលើកទឹកចិត្តយើងឱ្យពង្រីក និងផ្តល់ឱកាសការអប់រំកាន់តែច្រើនដល់សហគមន៍ដែលខ្វះខាត។”
វីងម៉ល បានចែកអាហារចំនួន ២៥០ កញ្ចប់ ដែលត្រូវបានចម្អិនឡើងដោយហាងដៃគូ ផាក កាហ្វេ នៅខេត្តកំពង់ចាម សម្ភារសិក្សា ម៉ាស អាល់កុល កញ្ចប់សង្គ្រោះបឋម ឆត្រធំ មី អង្ករ និងសម្ភារផ្សេងទៀតដល់បុគ្គលិក យុវជន និងកុមារចំនួន១៥០នាក់ និងព្រះសង្ឃ១០០អង្គគង់នៅវត្តនគរបាជ័យ។
វត្តមានរបស់វីងម៉ល មិនត្រឹមតែជួយអាជីវកររាប់រយនាក់ឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជនក្នុងខេត្តកំពង់ចាមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំង ផ្តល់ឱកាសការងាររាប់រយកន្លែងដល់យុវជនក្នុងខេត្តនេះផងដែរ។
ការបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីអតិថិជនជាច្រើនអ្នកនៅខេត្តកំពង់ចាម បានធ្វើការញ្ជាទិញទំនិញ និងអាហារពីវីងម៉ល ហើយវីងម៉ល បានបរិច្ចាគ ២០០០ រៀលទៅ BSDA សម្រាប់ការកុម្ម៉ង់នីមួយក្រោម ៣០០០ ការបញ្ជាទិញ។ វីងម៉ល នឹងបន្តជួយកុមារដែលខ្វះខាតក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដោយបរិច្ចាគថវិកាចំនួន ២០០០ រៀលសម្រាប់ការកុម្ម៉ង់មួយលើកផងដែរ។ កុម្ម៉ង់កាន់តែច្រើន វីងម៉លនឹងបរិច្ចាគកាន់តែច្រើន។
កន្លងមកនេះ អតិថិជនជាច្រើន បានធ្វើការបញ្ជារទិញបាយកញ្ចប់ និងទឹក ហើយបានជ្រើសរើសវីងម៉ល ដើម្បីដឹកជញ្ជូនអាហារទាំងនោះទៅមនុស្ស ៧០នាក់ដោយចំណាយពេលត្រឹមតែ ១ម៉ោងនៅទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉ល ដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ។
ដើម្បីធ្វើការកុម្ម៉ង់ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង រួចចុចពាក្យ “វីងម៉ល” បន្ទាប់មកពួកគេអាចស្វែងរកទំនិញ និងបញ្ជាទិញពីហាងរាប់ពាន់។
បន្ទាប់ពីធ្វើការបញ្ជាទិញរួច អតិថិជនអាចទទួលបានអាហារ ឬផលិតផលដែលខ្លួនពេញចិត្ត ហើយវា នឹងត្រូវបានដឹកជញ្ជូនដល់មាត់ទ្វារផ្ទះរបស់ពួកគេ។ ដើម្បីផ្តល់ត្រឡប់ទៅសហគមន៏វិញ វីងម៉ល បានផ្តល់ជូន ៥០.០០០ កូដបញ្ចុះតម្លៃ ជារៀងរាល់ខែ និងផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។
ដើម្បីទទួលបានព័ត៌មានពីការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ អតិថិជន អាចចុះឈ្មោះប្រើប្រាស់បណ្តាញ WingMall Telegram ដោយស្កែន QR កូដខាងក្រោម រួចជ្រើសរើសខេត្តរបស់ពួកគេ។
សម្រាប់អាជីវករដែលកំពុងស្វែងរកបណ្តាញលក់ផលិតផលដើម្បីបម្រើសហគមន៍ ពួកគេអាចទាក់ទង វីងម៉ល តាមរយៈលេខ៖ +(855) – 078 311 311៕