ក្រុម Manchester United បានធ្លាក់ចេញពីចំណាត់ថ្នាក់ក្រុមកំពូលទាំង៤នៃក្របខណ្ឌ Premier League ក្រោយសម្រាកអន្តរជាតិ ខណៈគ្រាប់បាល់ដំបូងក្នុងការបង្ហាញខ្លួន៥០ដងរបស់កីឡាករ Jay Rodriguez បានធ្វើឱ្យក្រុមបាតតារាង Burnley ឆក់បាន១ពិន្ទុដ៏មានតម្លៃនៅកីឡដ្ឋាន Turf Moor ។
Man United បានគ្រប់គ្រងការលេង និងមានឱកាសភាគច្រើន ដោយនៅក្នុងនាទីទី១៨ Paul Pogba ជាអ្នកស៊ុតនាំមុខឱ្យក្រុមរបស់អ្នកចាត់ការ Ralf Rangnick ដែលជាគ្រាប់បាល់ដំបូងរបស់គេក្នុងរដូវកាលនេះ បន្ទាប់ពីត្រឡប់ពីបញ្ហារបួស។ ប៉ុន្តែមិនខុសពីពេលជួបក្រុម Middlesbrough ក្នុងការប្រកួត FA Cup ដែរ ក្រុមភ្ញៀវបិសាចក្រហម បានបណ្ដោយឱ្យ Burnley វាយបកវិញ នៅនាទី៤៧ នៃវគ្គទី២។
Man Utd មានគ្រាប់បាល់ពីរគ្រាប់ក្នុងតង់ទីមួយ ដែលត្រូវបានបដិសេធ ខណៈ Nick Pope បានសង្គ្រោះយ៉ាងល្អ ពីការព្យាយាមរបស់ Marcus Rashford, Edinson Cavani និង Raphael Varane។
មានន័យថា United បានរអិលធ្លាក់ទៅលេខ៥ ដោយក្រុមទាំង៣ នៅខាងក្រោមពួកគេ សុទ្ធតែមានលទ្ធភាពដណ្ដើមចំណាត់ថ្នាក់របស់ក្រុមបិសាចក្រហម ប្រសិនបើពួកគេ ឈ្នះការប្រកួតដែលនៅសល់ក្នុងដៃ។
Burnley ខ្វះ ៤ពិន្ទុ ពីតំបន់សុវត្ថិភាព ប៉ុន្តែពួកគេមិនដែលចាញ់ ៣ប្រកួតចុងក្រោយទេ ទោះបីជាពួកគេ មិនទាន់ស្គាល់ពាក្យថាឈ្នះក្នុង១០ប្រកួតចុងក្រោយក៏ដោយ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕