×

ក្រពើធំ១ក្បាល​ដែល​ជាប់សំបកកង់​នៅនឹង​ក​របស់​វា​ជាង៦ឆ្នាំ ត្រូវបាន​រំដោះបាន​ដោយ​ជោគជ័យ (មានវីដេអូ)

ឥណ្ឌូណេស៊ី៖ សត្វក្រពើមួយក្បាល ដែលករបស់វា ជាប់ជាមួយនឹងសំបកកង់អស់រយៈពេល៦ឆ្នាំនោះ ទីបំផុត ត្រូវបានដោះលែងនិងរំដោះសំបកកង់ចេញពីករបស់វាដោយជោគជ័យ ដោយអ្នកស្រឡាញ់សត្វ នៅលើកោះស៊ូឡាវីស៊ី ប្រទេសឥណ្ឌូណេស៊ី។

សត្វក្រពើប្រវែងប្រហែល ៤ម៉ែត្រនេះ បានបង្កការអាណិតអាសូរក្នុងចំណោមអ្នកស្រុកមួយចំនួន នៅក្នុងក្រុង Palu ព្រោះវាអាចនឹងស្លាប់បានដោយសារស្លាក់ខ្យល់ នៅពេលដែលមាឌរបស់វាកាន់តែធំ។ អ្នកស្រុកម្នាក់ បានចាប់ក្រពើដ៏ធំមួយក្បាលនេះ បានដោយជោគជ័យ បន្ទាប់ពីគាត់បានព្យាយាមអស់រយៈពេល៣សប្ដាហ៍ ដោយប្រើប្រាស់សត្វមាន់ និងទាជានុយ។ ចំណែក អ្នកជំនាញមកពីអូស្ត្រាលីម្នាក់ បានរំដោះវាពីសំបកកង់ផងដែរ។

ក្រពើនេះ ត្រូវបានប្រជាជនក្នុងតំបន់សម្គាល់ថាជា “ក្រពើដែលពាក់ខ្សែកសំបកកង់” ។ វាត្រូវបានគេដោះលែងវិញទៅក្នុងទន្លេ កាលពីល្ងាចថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង