×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ការពិត Tangmo ខំប្រឹង​ឆ្លៀតលក់​សម្លៀកបំពាក់​បន្ទាប់ពី​ការងារ​សិល្បៈ​ដោយសារ​ជាប់បំណុល​ធនាគារ​ច្រើនបែបនេះ​សោះ

ថៃ៖ រយៈពេលជិត២០ឆ្នាំមកហើយដែល Tangmo បានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈតាមរយៈការសម្តែងភាពយន្ត និងចូលរួមក្នុងកម្មវិធីនានាកន្លងមក បានធ្វើឱ្យប្រជាប្រិយភាពតារាសម្តែងរូបនេះទទួលបានការចាប់អារម្មណ៍បានគួរសម។

ទោះជាយ៉ាងណា ជីវិតរបស់តារាស្រីរូបនេះបានជួបព្យុះភ្លៀងជាច្រើន មិនត្រឹមតែប៉ុណ្ណោះនាងក៏មានជំងឺបាក់ទឹកចិត្តតាំងពីថ្នាក់វិទ្យាល័យម្ល៉េះ។ សូម្បីតែជីវិតគូក៏មិនសមបំណងដែរ ដោយ Tangmo ធ្លាប់បានបែកបាក់ជាមួយនឹងអតីតគូដណ្តឹងជាតារាចម្រៀងគឺលោក Tono រហូតឈឺចាប់ដល់ថ្នាក់លេបថ្នាំសម្លាប់ខ្លួនទៀតផង។

រីឯកាលពីប៉ុន្មានឆ្នាំមុននេះទៀតសោត Tangmo បានបាត់បង់ឪពុកជាទីស្រលាញ់ផងដែរ។ ជីវិតរបស់តារាស្រីរូបនេះមិនសូវទទួលបានសេចក្តីសុខប៉ុន្មានឡើយ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងជាប់បំណុលធនាគារជាង ៣០ម៉ឺនដុល្លារ និងត្រូវខំប្រឹងរកប្រាក់ដើម្បីដោះបំណុលតែម្នាក់ឯង។

ទោះជាយ៉ាងណា នាងក៏មានជំហរគ្រប់គ្រាន់ដោយសុខចិត្តធ្វើការងារគ្រប់សព្វបែបយ៉ាង គ្មានពេលវេលាសម្រាកដើម្បីបានប្រាក់ទៅសងធនាគារ។ ក្នុងនោះ ក្រៅពីការងារសិល្បៈហើយ Tangmo បានឆ្លៀតពេល ៣ម៉ោងក្នុងមួយថ្ងៃដើម្បីលក់សម្លៀកបំពាក់បន្ថែម ដោយនៅថ្ងៃដែលលក់ដាច់ខ្លាំង នាងអាចលក់បានប្រមាណ ៦០០ដុល្លារក្នុងមួយថ្ងៃ។

រយៈពេលមិនដល់២ឆ្នាំនៃការខិតខំប្រឹងប្រែងរបស់តារាស្រីវ័យ ៣៧ឆ្នាំរូបនេះ បានធ្វើឱ្យបំណុលធនាគាររបស់នាងដោះបានពាក់កណ្តាលហើយ។ Tangmo បានឱ្យដឹងថា នាងពិតជាមានមោទកភាពលើខ្លួនឯងជាខ្លាំងចំពោះភាពខិតខំប្រឹងប្រែងកន្លងមករហូតបំណុលបានធ្លាក់ចុះអស់ពាក់កណ្តាលត្រឹមរយៈពេល២ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង