កណ្ដាល៖ សិស្សប្រឡងជាប់និទ្ទេសA នៃវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ និងវិទ្យាល័យប៊ុន រ៉ានីពាមរាំង ចំនួន ៧នាក់ ត្រូវបានទទួលម៉ូតូ និង Laptop ម្នាក់មួយគ្រឿង រួមជាមួយថវិកាមួយចំនួន។
ពិធីប្រគល់នេះ បានធ្វើឡើងអំឡុងពេលជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ នៅស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៩ ខែកុម្ភៈនេះ របស់លោក ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់កម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល ។
សិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេសA នៃវិទ្យាល័យហ៊ុន សែនកំពង់ភ្នំ និងវិទ្យាល័យប៊ុនរ៉ានី ពាមរាំង បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងអរគុណសល់លោកគ្រូ អ្នកគ្រូ ព្រមទាំងឪពុកម្តាយ ដែលបានបណ្តុះបណ្តាលពួកគាត់បានប្រឡងជាវសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០២១នេះ។ ជាមួយគ្នានោះសិស្ស
ប្រឡងជាប់និទ្ទេសAបានផ្តាំផ្ញើដល់មិត្ត ភក្តិដែលមិនបានប្រឡងជាប់នៅឆ្នាំនេះឱ្យខិតខំសិក្សាដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ៕