×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Hakim Ziyech របស់ក្រុម Chelsea ប្រកាស​ឈប់​ចូលរួម​ក្រុមជម្រើសជាតិ​ម៉ារ៉ុក​ជារៀងរហូត

ខ្សែបម្រើស្លាបក្រុមតោខៀវ Chelsea កីឡាករ Hakim Ziyech បានលើកឡើងថា រូបគេបានលាឈប់ពីបាល់ទាត់អន្តរជាតិជាមួយក្រុមម៉ារ៉ុកហើយ បន្ទាប់ពីមានបញ្ហាជាមួយនឹងគ្រូបង្វឹក Vahid Halilhodzic ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ មិនបានលេងឱ្យក្រុមម៉ារ៉ុក ចាប់តាំងពីខែមិថុនា ឆ្នាំមុន ហើយត្រូវបានដកចេញពីក្រុម សម្រាប់ព្រឹត្តិការណ៍ Africa Cup of Nations នៅឆ្នាំនេះ ដែលទើបតែបញ្ចប់កាលពីថ្ងៃចន្ទកន្លងទៅ ដោយរកឃើញក្រុមសេណេហ្គាល់ ជាជើងឯក។

Ziyech បាននិយាយថា៖ “ខ្ញុំនឹងមិនត្រលប់ទៅក្រុមជម្រើសជាតិវិញទេ ហើយនេះគឺជាការសម្រេចចិត្តចុងក្រោយរបស់ខ្ញុំ” “ខ្ញុំកំពុងផ្តោតលើអ្វីដែលខ្ញុំកំពុងធ្វើជាមួយក្លិបរបស់ខ្ញុំ”។

ចាប់តាំងពីការប្រកួតទល់នឹងហ្គាណា និងប៊ូគីណាហ្វាសូ កាលពីខែមិថុនាកន្លងទៅ Ziyech បានជាប់ពាក់ព័ន្ធក្នុងសង្គ្រាមពាក្យសម្តីជាមួយលោក Halilhodzic អ្នកចាត់ការសញ្ជាតិបូស្នៀ ទាក់ទងនឹងការបង្ហាញខ្លួនសម្រាប់ក្រុមម៉ារ៉ុក។

អតីតកីឡាករ Ajax រូបនេះ បានខកខានការប្រកួតក្នុងពូលទាំង៦ ក្នុងយុទ្ធនាការជម្រុះ World Cup របស់ក្រុមម៉ារ៉ុក ហើយ Halilhodzic មិនមានបំណងជ្រើសរើស Ziyech ទេ សម្រាប់ការប្រកួតជម្រុះពីរជើង ទល់នឹងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅខែក្រោយ សម្រាប់កៅអីមួយ ក្នុងប្រទេសកាតា។ ម៉ារ៉ុក ដែលកំពុងសម្លឹងមើលការប្រកួតជម្រុះ World Cup ជាលើកទីពីរជាប់ៗគ្នា បានចាញ់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៅ Africa Cup of Nations ក្នុងប្រទេសកាមេរូន។

បច្ចុប្បន្ន Ziyech កំពុងជាមួយក្រុមតោខៀវ ក្នុងទីក្រុង Abu Dhabi ខណៈក្លិបនៅ Premier League ត្រៀមជួបជាមួយក្រុម Al-Hilal នៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Club World Cup ។ គេបានកើតនៅប្រទេសហុល្លង់ ហើយធ្លាប់លេងឱ្យក្រុមយុវជនហុល្លង់ ប៉ុន្តែបានប្តូរទៅលេងឱ្យម៉ារ៉ុក ក្នុងឆ្នាំ២០១៥ និងស៊ុតបញ្ចូលទីបាន ១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៩ប្រកួតតាំងពីពេលនោះមក។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង