
កម្សាន្ត៖ ទស្សនិកជនភាគច្រើន ប្រាកដជាបានស្គាល់តារាចម្រៀងវ័យក្មេង២នាក់បងប្អូន ដែលធ្លាប់ប្រលងចម្រៀងក្នុងកម្មវិធីធំមួយហើយគឺលោក នាង ប្រាក់សុគន្ធ និង នាង គន្ធា ដែលទោះបីជាមិនអាចដណ្តើមជ័យលាភីបានក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរ ទទួលបានឱកាសប្រឡូកក្នុងវិស័យសិល្បៈរហូតទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។ តែគួរឱ្យស្តាយដែលពេលនេះលោក នាង ប្រាក់សុគន្ធ បានបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

ជាមួយនឹងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” បងប្អូនត្រកូល នាង បានធ្វើឱ្យទស្សនិកជនក្តុកក្តួលអារម្មណ៍ជាពន់ពេក ត្បិតទម្រាំទទួលបានភាពជោគជ័យដូចសព្វថ្ងៃ បញ្ហាដែលត្រូវឆ្លងកាត់ច្រើនមិនចេះចប់ ហើយបញ្ហាចោទជាងគេនោះ គឺការខ្វះខាតថវិកានៅពេលទៅប្រលងចម្រៀងដែលការសោហ៊ុយច្រើន។

កម្មវិធី “ពីនេះពីនោះជាមួយសុខគា” បានបង្ហាញឱ្យឃើញថា ដោយសារបងប្រុសធំឈ្មោះ នាង ប៊ុនថង ជួយជ្រោមជ្រែងដោយពឹងលើការងារជាសន្តិសុខទទួលបានប្រាក់ខែ ១៥០ដុល្លារក្នុងមួយខែ ខំប្រឹងយ៉ាងត្រដាបត្រដួសរ៉ាប់រងការចំណាយគ្រប់សព្វបែបយ៉ាងអំឡុងពេល នាង ប្រាក់សុគន្ធ និង នាង គន្ធា កំពុងមានវត្តមានប្រលងចម្រៀង។
ចង់ដឹងថាកាន់តែច្បាស់ថា ពួកគេមានភាពតស៊ូ និងបែងចែកថវិកាយ៉ាងណាខ្លះ តោះទៅទស្សនាការសម្ភាសក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ទាំងអស់គ្នា៕




(ទស្សនាវីដេអូ)