×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Southampton វាយបក​យកឈ្នះ Spurs ឱ្យលោក Conte ស្គាល់​បរាជ័យ​ដំបូង​នៅក្នុងដី

លោក Ralph Hasenhuttl អ្នកចាត់ការ Southampton បាននិយាយថា កូនក្រុមរបស់លោក ធ្វើបានល្អបំផុតចាប់តាំងពីលោកបានមកដឹកនាំ ខណៈពួកគេបានវាយបកដើម្បីយកឈ្នះក្រុម Tottenham Hotspur និងធ្វើឱ្យក្រុមម្ចាស់ផ្ទះខកខានឱកាសជាថ្មី ក្នុងការប្រជែងតំណែង Top 4 ។

ក្នុងវគ្គទី១ ខ្សែការពារ Jan Bednarek របស់ Southampton បានធ្វើឱ្យចូលទីខ្លួនឯង នៅនាទី១៨ ដើម្បីបើកការនាំមុខសម្រាប់ Spurs ប៉ុន្តែ ៥នាទីក្រោយមកArmando Broja បានផ្ដល់គ្រាប់តាមស្មើសម្រាប់ក្រុមភ្ញៀវ។ ឈានចូលដល់វគ្គទី២ Son Heung-min បានបន្ថែមគ្រាប់ទី២ នៅនាទី៧០ ឱ្យម្ចាស់ផ្ទះ ប៉ុន្តែត្រូវបានបដិសេធជ័យជម្នះសាជាថ្មី ពី Mohamed Elyounoussi តាមរយៈការតែតបញ្ចូលទីដែល អ្នកចាំទី Hugo Lloris មិនមានលទ្ធភាពអាចជួយសង្គ្រោះបាន នៅនាទី៧៩។ ៣នាទីក្រោយមក កីឡាករ Che Adams បានតែតគ្រាប់បាល់ជ័យជម្នះនៅនាទីទី៨២ ដើម្បីបង្កើតគ្រាប់បាល់ស្រដៀងគ្នា។ ជាលទ្ធផល Spurs ២ Southampton ៣ ។

វាគឺជាការបរាជ័យក្នុងផ្ទះលើកដំបូងរបស់អ្នកចាត់ការ Antonio Conte ក្នុងនាមជាគ្រូបង្វឹករបស់ Spurs ប៉ុន្តែជាការចាញ់លើកទី២ ក្នុងក្របខណ្ឌ Premier League សម្រាប់ការវិលត្រឡប់របស់គាត់។

Tottenham បន្តឈរលេខ៧ មាន ៤ពិន្ទុពីលើក្រុមកំពូលតារាងទាំង៤ ខណៈ Southampton ឡើងមកលេខ១០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង