×

កម្ពុជា បន្តរកឃើញ​អ្នក​ឆ្លងកូវីដ១៩ថ្មី ប្រភេទ​អូមីក្រុង​ចំនួន ២៦២នាក់ ខណៈជាសះស្បើយ ៧៦នាក់ និង​មិនមាន​ករណី​ស្លា ប់ថ្មីនោះ​ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ២៦២នាក់ ក្នុងនោះ ករណីនាំចូល ៣៦ នាក់ និងសហគមន៍ ២២៦ នាក់, ខណៈជាសះស្បើយ ៧៦ នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២២.៤៦៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៨.៤២០ នាក់ និងស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង