ថៃ៖ ទំនាក់ទំនងស្នេហារាប់ឆ្នាំរបស់តារាសម្តែងប្រុសខ្ពស់ស្រឡះ Tor Thanapob និងមិត្តស្រីនៅតែមានភាពផ្អែមល្ហែមនឹងគ្នាដែលអ្នកគាំទ្រជាច្រើនបានសរសើរពីគូស្នេហ៍មួយនេះជាខ្លាំង។ ស្នេហាបែបស្ងប់ស្ងាត់ ប៉ុន្តែគ្រប់យ៉ាងប្រកបដោយភាពរលូនបើទោះជាពេលខ្លះ Tor ត្រូវសម្តែងឈុតស្នេហាល្អូកល្អឺនក៏ដោយ ក៏ទំនាក់ទំនងអ្នកទាំង២មិនដែលមានភាពរកាំរកូសអ្វីឡើយ។
មនុស្សពិសេសរបស់ Tor ម្នាក់នេះមិនមែនជាអ្នកក្នុងរង្វង់សិល្បៈអ្វីឡើយ ប៉ុន្តែនាងធ្វើការជានារីអូតែសម្នាក់ដ៏ស្រស់ស្អាតឈ្មោះ Meen Chutiya។ ជាមិត្តស្រីដែលយល់ចិត្ត និងចាំលើកទឹកចិត្ត Tor បំផុតរហូតធ្វើឱ្យតារាប្រុសរូបនេះធ្លាប់សរសើរមិត្តស្រីរបស់ខ្លួនថា ជាសំណាងរបស់លោកដែលមានមិត្តស្រីមានការគិតល្អ ទើបរាល់ពេលដែលលោកថតឈុតស្នេហាស្និទ្ធស្នាលជាមួយតារាស្រីណាក៏ដោយក៏មិនដែលធ្វើឱ្យទំនាក់ទំនងស្នេហារវាងលោក និងមិត្តស្រីល្អក់កករនឹងគ្នាម្តងណាឡើយ៕