×

ពេជ្រ ចរណៃ នៃកម្មវិធី CBS គុនខ្មែរ បង្ហាញ​សមត្ថភាព​តែងកំណាព្យ​ប្រកប​ដោយ​អត្ថន័យ

ពេជ្រ ចរណៃ មិនត្រឹមតែជាប្រធានសាលាគុនល្បុក្កតោមួយ និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោប៉ុណ្ណោះទេ ប៉ុន្តែកញ្ញា ថែមទាំងជាតារាសម្ដែងនៅក្នុងភាពយន្តរឿង “ដើមរលួសមាស” ដែលផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ ចរណៃ នឹងបង្ហាញខ្លួនជាពិធីការិនីនៅក្នុងកម្មវិធីថ្មី “CBS គុនខ្មែរ” ដែលនឹងផ្សាយផ្ទាល់ផ្ដាច់មុខនៅ CTN ចាប់ពីថ្ងៃសុក្រ ខែ១៨ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

ក្រៅពីគុនល្បុក្កតោហើយនោះ ពេជ្រ ចរណៃ គឺជាតារាសម្តែងម្នាក់ដែលមានទេពកោសល្យខ្ពស់ ជាក់ស្តែងដូចក្នុងការសម្តែងជាតួអង្គនាង កាឡី នៃភាពយន្តខ្មែរ “ដើមរលួសមាស” កញ្ញាសម្ដែងចូលតួបានល្អ ធ្វើឱ្យទស្សនិកជនគ្រឺតក្នាញ់ តាមការសម្តែងរបស់នាងយ៉ាងជក់ចិត្តដិតអារម្មណ៍។

នាពេលថ្មីៗនេះ ពេជ្រ ចរណៃ ក៏បានបង្ហាញពីសមត្ថភាពថ្មីមួយទៀត ពោលគឺការតែងកំណាព្យដ៏មានអត្ថន័យមួយ ដែលកញ្ញាបានចែករំលែកនៅលើបណ្ដាញសង្គមផងដែរ។ ចំពោះកំណាព្យនោះ កញ្ញាបានសរសេរបែបនេះ៖
“ភាពស្មោះត្រង់ មិនងាយរក មកស្រួលទេ
ភាពវៀចវេរ ក៏គង់តែ ប្រែវិនាស
ភាពស្មោះត្រង់ ទោះគថ្លង់ ថ្លៃជាងមាស
ប្រាជ្ញាឈ្លាស ល្អវិសេស កុំបាត់ត្រង់៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង