×

បុរសថៃ​ដែល​មើលងាយ​ស្ត្រី​ដោយចាក់ស្រា​លើក្បាល ត្រូវបាន​ថៅកែ​បណ្ដេញ​ចេញ​ពី​ការងារហើយ

បាងកក៖ បុរសម្នាក់ ត្រូវបានសណ្ឋាគារលំដាប់ខ្ពស់មួយ បណ្តេញចេញពីការងារ បន្ទាប់ពីគាត់ បានចាក់ស្រាបៀដាក់លើ ក្បាលស្ត្រីម្នាក់ ព្រោះនាងបដិសេធ មិនផឹកជាមួយ។

សណ្ឋាគារ Swissotel Bangkok Ratchada Hotel បាននិយាយថា ខ្លួនបានបណ្តេញបុគ្គលិកប្រុសម្នាក់ បន្ទាប់ពីគាត់ បានចាក់ភេសជ្ជៈទៅលើនារីម្នាក់។ សេចក្ដីថ្លែងការណ៍មួយថា ខ្លួនមិនគាំទ្រអាកប្បកិរិយាមិនសមរម្យបែបនេះទេ។ “សណ្ឋាគារមិនគាំទ្រអាកប្បកិរិយាមិនសមរម្យរបស់និយោជិតទាំងអំឡុងពេល និងក្រៅម៉ោងធ្វើការឡើយ”។

ឧបទ្ទវហេតុដែលត្រូវបានថតបង្ហោះលើបណ្ដាញសង្គម បានបង្ហាញពីបុរសម្នាក់ដើរទៅរកស្ត្រី ដែលមានឈ្មោះថា Pareploy Saeaia ហើយចាក់ភេសជ្ជៈលើនាង។ Pareplo ដែលជាអ្នកប្រដាល់ Muay Thai អាយុ ២៤ឆ្នាំ បានទាត់ទៅលើបុរសនោះភ្លាមៗផងដែរ។ បុរសនោះ ត្រូវបាននារីដែលចេះប្រដាល់ បានទាត់ជាច្រើនជើង មុនពេលមិត្តរបស់នាងចូលទៅឃាត់។

នៅប៉ុស្តិ៍ប៉ូលិស ស្ត្រីឈ្មោះ Pareplo និងបុរសដែលមិនស្គាល់ឈ្មោះនោះ បានបង់ប្រាក់ម្នាក់ៗចំនួន ១០០០ បាត ចំពោះសកម្មភាពរបស់ពួកគេនៅទីសាធារណៈ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង