×

Premier League Preview៖ ជួបគ្នា​យប់នេះ​នៅ CTN ការប្រកួត Liverpool ទល់នឹង Leicester

Liverpool ធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Leicester City ក្នុងក្របខណ្ឌ Premier League នៅកីឡដ្ឋាន Anfield ដើម្បីសងសឹកកាលពីជើងទី១ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង២:៤៥នាទីទៀបភ្លឺយប់នេះ។

ក្រុម Leicester ទើបតែទទួលនូវរសជាតិដ៏ជូរចត់ បន្ទាប់ពីពួកគេ បានធ្លាក់ចេញពីពានរង្វាន់ FA Cup ក្រោមថ្វីជើងរបស់ក្រុមលីគទី២ Nottingham Forest ក្នុងលទ្ធផល ៤-១ ។ ផ្ទុយទៅវិញ Liverpool បានត្រឡប់ពីជោគជ័យ ដោយបានយកឈ្នះក្រុម Cardiff City ៣-១ ក្នុងជុំទី៤ ពានរង្វាន់ដូចគ្នា។

Liverpool បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់ Mo Salah ដែលទើបតែបញ្ចប់កាតព្វកិច្ចជាមួយក្រុមអេហ្ស៊ីបនៅព្រឹត្តិការណ៍ Africa Cup of Nations ដែលទទួលបានចំណាត់ថ្នាក់ជើងឯករក។ អ្នកចាត់ការលោក Jurgen Klopp បានបញ្ជាក់ថា Mohamed Salah អាចមានវត្តមាននៅក្នុងការប្រកួតយប់នេះ បើទោះបីជាទើបតែត្រលប់ពីកាតព្វកិច្ចអន្តរជាតិក៏ដោយ។ Sadio Mane មិនទាន់ត្រលប់ពីពិធីអបអរសាទរការឈ្នះពានរង្វាន់ Africa Cup of Nations ជាមួយក្រុមសេណេហ្គាល់ទេ ដូច្នេះ វាជាឱកាសល្អសម្រាប់កីឡាករចំណូលថ្មី Luis Diaz ដើម្បីបំពេញចន្លោះប្រហោងនេះ ដែលអាចជាកីឡាករបម្រុង។ Alex Oxlade-Chamberlain និង Joe Gomez បានត្រលប់មកវិញហើយ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩។

Leicester បន្តជួបបញ្ហាកីឡាកររបួសនៅមុនការប្រកួតនេះ។ Jonny Evans, Jamie Vardy, Timothy Castagne, និង Wesley Fofana នៅតែអវត្តមាន ហើយ Bertrand ក៏អវត្តមានដែរ។

ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ១១៨ដង។ Liverpool បានទទួលជ័យជម្នះ ចំនួន ៥២ដង ខណៈ Leicester ធ្លាប់ឈ្នះ ៤១ដង។ ក្រុមទាំងពីរ បានជួបគ្នាលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំមុន នៅពេលដែល Ademola Lookman បានផ្តល់ជ័យជម្នះឱ្យ Leicester ដោយលទ្ធផល ១-០។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson (GK); Trent Alexander-Arnold (RB), Joel Matip (CB), Virgil van Dijk (CB), Andrew Robertson (LB); Jordan Henderson (CM), Fabinho (CM), Thiago Alcantara (CM); Mohamed Salah (RF), Roberto Firmino (ST), Diogo Jota (LF)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leicester City ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Kasper Schmeichel (GK); Ricardo Pereira (RB), Caglar Soyuncu (CB), Jannik Vestergaard (CB), Luke Thomas (LB); Youri Tielemans (CM), Hamza Choudhury (CM), Wilfred Ndidi (CM), James Maddison (AM), Patson Daka (ST), Kelechi Iheanacho (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ២-០ Leicester City ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Burnley ប៉ះ Man Utd ថ្ងៃទី៩ ខែកុម្ភៈ ម៉ោង៣:០០ទៀបភ្លឺ នៅ MyTV
-Man City ប៉ះ Brentford ថ្ងៃទី១០ ខែកុម្ភៈ ម៉ោង២:៤៥នាទីទៀបភ្លឺ នៅ MyTV
-Liverpool ប៉ះ Leicester ថ្ងៃទី១១ ខែកុម្ភៈ ម៉ោង២:៤៥នាទីទៀបភ្លឺ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង