×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ប្រហែល​ជា​ចង់បាន​កូនណាស់​ហើយ បានជា Justin Bieber ពក្មួយ​ហើយ​កាន់ដៃ​ប្រពន្ធ​អួតពេញ IG បែបនេះ

អាមេរិក៖ រយៈពេល ៣ឆ្នាំហើយដែលតារាប្រុសល្បីឈ្មោះ Justin Bieber និងតារាបង្ហាញម៉ូត Hailey បានរៀបការជាមួយគ្នា ប៉ុន្តែមកទល់ពេលនេះអ្នកទាំង២នៅមិនទាន់មានដំណឹងល្អទទួលបានសមាជិកថ្មីនឹងគេនៅឡើយ។ កន្លងមក ប្តីប្រពន្ធមួយគូនេះឧស្សាហ៍បង្ហាញភាពស្និទ្ធស្នាលជាមួយក្មួយ ដោយមើលថែ និងប្រលែងលេងជាមួយគ្នាប្រៀបបីដូចកូនខ្លួនបង្កើតអ៊ីចឹង ថែមទាំងធ្លាប់ផ្តល់តំរុយរឿងយកកូននឹងគេផងដែរ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃមិនឃើញមានដំណឹងល្អមួយនេះនៅឡើយ។

បន្ថែមពីនេះផងដែរ ក៏ធ្លាប់មានព័ត៌មានបានផ្សាយថា Hailey ទទូចសុំម្តាយរបស់នាងលែងលះជាមួយ Justin ដោយសារទ្រាំនឹងចរិកលោកលែងបានទៀត ប៉ុន្តែម្តាយរបស់នាងបានប្រាប់ឱ្យនាងទ្រាំ បន្តិចទៀតអ្វីៗនឹងប្រសើរឡើងមិនខាន។ យោងតាមព័ត៌មានថ្មីៗនេះបានចុះផ្សាយថា Hailey បានប្រកាសលែងផ្តល់បទសម្ភាសន៍អ្វីទាក់ទងនឹងជីវិតគូរបស់នាងទៀតហើយ ព្រោះនាងចង់រស់នៅក្នុងជីវិតសាមញ្ញ ធម្មតាដូចគូដទៃ។

គួរបញ្ជាក់ដែរថា បើទោះជាមានពាក្យចចាមអារ៉ាមលេចឡើងយ៉ាងណាក៏ដោយ ប៉ុន្តែ Justin នៅតែទន្ទេញពាក្យថា Hailey គឺជាស្ត្រីក្នុងសុបិន្តរបស់លោក មិនត្រឹមតែប៉ុណ្ណោះលោកក៏បានចែករំលែករូបរបស់ Hailey នៅលើគណនី IG របស់ខ្លួនជាញឹកញាប់ ក៏ដូចជារូបភាពពរក្មួយប្រៀបបីដូចឪពុកម្តាយ និងកូនដូច្នោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង