×

លះខ្លាំងណាស់​អ្នកគ្រូពេទ្យ វណ្ណរី! យូរៗ​បុណ្យទាន​ម្តង​សុំផឹក​ហើយ​រាំមួយ​អស់ដៃ​ហើយ

Review៖ ពិតជាចំមែនអ្នកគ្រូពេទ្យឆ្នាស វណ្ណរី ដំបូងៗប្រកែកមិនដាច់ពីមាត់ទេថាមិនផឹក គ្រាន់តែប៉ូលិស ខេន បញ្ឆេះតែបន្តិចក៏អកយកៗរហូតស្រវឹងឡើងរាំមួយអស់ដៃតែម្តង។ យូរៗមានបុណ្យទានម្តង ម្នាក់ៗនាំគ្នាសប្បាយជុំគ្នាមិនប្រណីដៃឡើយ បើអ្នកគ្រូពេទ្យ វណ្ណរី ឯណេះវិញដល់ថ្នាក់វង្វេងចូលគេងក្នុងបន្ទប់ប៉ូលិស ខេន ថែមទៀត។

ចាំមើលៗថា អ្នកគ្រូពេទ្យ វណ្ណរី អាចចេញពីបន្ទប់ប៉ូលិស ខេន បានដោយគ្មានអ្នកឃើញដែរទេ? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានភាគយប់នេះបន្តនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅCBS Digital លើផេក CTN TV Drama វេលាម៉ោង ៧យប់៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង