ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសថា ក្រុមហ៊ុនឈ្មោះថា Oppennet ដែលផ្ដល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋទេ ហើយក្នុងរយៈពេល៧ថ្ងៃ បើក្រុមហ៊ុនមិនចូលមកបំពេញកាតព្វកិច្ចទូទាត់ទេនោះ នឹងព្យួរអាជ្ញាបណ្ណ តាមច្បាប់ជាធរមាន។
សូមជម្រាបថា សេចក្ដីជូនដំណឹងអន្តរក្រសួងនេះ បានចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ដូច្នេះ បើ៧ថ្ងៃទៀត ក្រុមហ៊ុនមិនទាន់ចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលទេនោះ ក្រសួងនឹងចាត់វិធានការ៕