×

ចង់បាន​កូនប្រុសពេក​ដល់​ថ្នាក់​ជឿសម្តី​គ្រូទាយ​យកដែកគោល​ដំចូលក្នុង​លលាដ៏ក្បាល​ខ្លួនឯង​ដើម្បីប្តូរភេទ​កូនក្នុងផ្ទៃ

ប៉ាគីស្ថាន៖ ស្ត្រីប៉ាគីស្ថានដែលមានកូនស្រី៣នាក់ និងកំពុងពពោះកូនស្រីម្នាក់ទៀតក្នុងផ្ទៃ ត្រូវបានបញ្ជូនទៅផ្នែកវះកាត់ខួរក្បាល បន្ទាប់ពីជឿសម្តីគ្រូទាយឱ្យដំដែកគោលចូលក្នុងលលាដ៏ក្បាល ដើម្បីប្តូរភេទកូនក្នុងផ្ទៃ។ ក្រោយពីបានឮគ្រូទាយប្រាប់ដូចនោះ នាងក៏ធ្វើតាមដោយយកដែកគោលប្រវែង ៥សង់ទីម៉ែត្រមកដំចូលក្នុងលលាដ៏ក្បាលដោយខ្លួនឯង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ទី០៩ ខែកុម្ភៈ ដែលនាងត្រូវបានបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យក្នុងក្រុងរហូតធ្វើឱ្យកក្រើកបណ្តាញសង្គម និងក្រុមប៉ូលិស ក៏ដូចជាអ្នកកាសែត កំពុងរង់ចាំសម្ភាសន៍លម្អិតពីស្ត្រីរូបនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង