×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកឧបត្ថម្ភក្រុម West Ham និង​កីឡាករ Zouma ផ្ដាច់​កុងត្រា​ជាបណ្ដើរៗ ខណៈ​អង្គការ​គាំទ្រសត្វ កំពុងធ្វើការ​ជាមួយ​ប៉ូលិស

អង្គការគាំទ្រចំពោះសត្វមួយ បានធ្វើការដកហូតសត្វចិញ្ចឹមរបស់ខ្សែការពារ Kurt Zouma របស់ West Ham បន្ទាប់ពីវីដេអូនៅលើបណ្តាញសង្គម បង្ហាញពីទង្វើរបស់គាត់ ដែលបានទាត់ និងទះសត្វឆ្មាមួយក្បាល។ ជាមួយគ្នានេះ អង្គការ RSPCA ក៏កំពុងសហការជាមួយប៉ូលីស Essex ដើម្បីស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ។

អ្នកនាំពាក្យអង្គការខាងលើបាននិយាយថា៖ ” ឆ្មាពីរក្បាល ឥឡូវនេះកំពុងស្ថិតក្នុងការថែទាំរបស់ RSPCA”។ ចំណែកក្លិប West Ham United នៃក្របខណ្ឌ Premier League និយាយថា ពួកគេបានពិន័យ Zouma ជាប្រាក់ ហើយប្រាក់ពិន័យ នឹងត្រូវបានបរិច្ចាគទៅអង្គការសប្បុរសធម៌សុខុមាលភាពសត្វ។

ជុំវិញករណីនេះ ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ Adidas បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយកីឡាករវ័យ ២៧ឆ្នាំ (Zouma) ផងដែរ។

កាលពីថ្ងៃពុធ អ្នកឧបត្ថម្ភក្រុម West Ham ឈ្មោះ Experience Kissimmee បាននិយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្លិប។ ខណៈដៃគូឧបត្ថម្ភមួយទៀតរបស់ West Ham គឺ Vitality បានព្យួរកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្លិប។ មនុស្សជាង ១៥ម៉ឺននាក់នាក់ បានចុះហត្ថលេខាលើញត្តិតាមអ៊ីនធឺណិត ដោយអំពាវនាវឱ្យ Zouma ត្រូវប្រឈមមុខចំពោះច្បាប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង