×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ក្រុងបាងកក ចែក​ស្រោម​អនាម័យ​ចំនួន ២លាន​ស្រោម​ដោយ​ឥតគិតថ្លៃ នៅថ្ងៃទី១៤កុម្ភៈ

ថៃ៖ ស្រោមអនាម័យ ត្រូវបានចែកចាយដោយមិនគិតថ្លៃ ដោយរដ្ឋបាលក្រុងបាងកក ដល់ប្រជាជនក្នុងបរិបទនៃអត្រាខ្ពស់នៃមនុស្សវ័យក្មេងឆ្លងជំងឺកាមរោគ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ប្រធានមន្ទីរសុខាភិបាលទីក្រុងបាងកក លោកស្រី Panruedee Manomaipibul បានប្រកាសថា លោកស្រីនឹងចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃនៅក្នុង ៥០ខណ្ឌនៃរាជធានី ជាមួយនឹងយុទ្ធនាការ “ការរួមភេទដោយសុវត្ថិភាព ប្រើស្រោមអនាម័យ” នៅមុនថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់។

លោកស្រី Panruedee មានប្រសាសន៍ថា៖ “ត្រូវប្រើការការពារជានិច្ច។ កុំភ្លេចលាងសម្អាតខ្លួនប្រាណមុន និងក្រោយពេលរួមភេទ ដើម្បីការពារជំងឺអេដស៍ ជំងឺកាមរោគ និងកូវីដ១៩”។

កាលពីឆ្នាំមុន ៦៤៥០ ករណីនៃជំងឺកាមរោគ ត្រូវបានកត់ត្រានៅក្នុងទីក្រុងបាងកក។ ចំនួននេះ មាននិន្នាការកើនឡើងជារៀងរាល់ឆ្នាំ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ មាន ៤០,៦៤ករណីនៃជំងឺស្វាយក្នុងចំណោមមនុស្ស ១សែនក្នុងឆ្នាំ២០២០។ អត្រានេះ ភាគច្រើនជាមនុស្សវ័យក្មេងដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ។

ប្រធានមន្ទីរខាងលើពន្យល់ថា៖ “ការឆ្លងមេរោគផ្លូវភេទមាននិន្នាការកើនឡើង ដោយសារតែអត្រាប្រើប្រាស់ស្រោមអនាម័យនៅក្មេងទាប”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង