×

គ្រូពេទ្យថៃ ព្រមាន​ពី​ផលប៉ះពាល់​សុខភាព​ពី​ការបរិភោគ​មុខម្ហូបថ្មី កំពុង​ល្បី​លើ​តិកតុក

ថៃ៖ នាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម TikTok មានការចាប់អារម្មណ៍នូវមុខម្ហូបថ្មីមួយ ដែលគេហៅថា “Squid Shot” ដែលត្រូវបានគ្រូពេទ្យ អះអាងថា អាចបណ្តាលឱ្យអ្នកទទួលទាន ចង្អោរ ឈឺក្រពះ ពុលអាហារ និងរលាកខ្នែងពោះវៀន។

មន្ត្រី សុខាភិបាលថៃ បាននិយាយថា ការជ្រលក់មឹកចូលកែវទឹកម្ទេសហឹរ ជាអាហារថ្មី និងអាក្រក់នៅលើ TikTok ដែលអាចឱ្យអ្នកទទួលទានប្រឈមនឹងប៉ារ៉ាស៊ីត និងជំងឺផ្សេងៗ។ លោក Pakpoom Dejhasadin ដែលជាអ្នកជំនាញខាងមន្ទីរពិសោធន៍ celeb បានសរសេរថា៖ “សូមប្រយ័ត្ន នៅពេលអ្នកកំពុងញ៉ាំ “Squid Shot” ព្រោះអាចមានមេរោគ និងប៉ារ៉ាស៊ីត”។ លោកថា បាក់តេរីក្នុងអាហារសមុទ្រ ដែលមិនទាន់ចម្អិនឆ្អិន អាចបង្កឱ្យមានបញ្ហាពោះវៀនធ្ងន់ធ្ងរ រួមមាន រាគ ក្អួត ឈឺពោះខ្លាំង ឈឺក្បាល និង ញាក់រយៈពេល ១២ទៅ ២៤ម៉ោង បន្ទាប់ពីទទួលទាន។

ប៉ុន្មានថ្ងៃនេះ ឃ្លីបវីដេអូមួយ បង្ហាញពីអ្នកទទួលទាន បានយកមឹកដែលទើបនឹងចាប់បាន រួកដាក់ក្នុងកែវទឹកជ្រលក់។ ហើយវានឹងបឺតទឹកជ្រលក់ហឹរចួលទៅក្នុងសាច់របស់វា មុនពេលវាស្លាប់ មុននឹងទទួលទាន។ ចំណែកសាច់របស់មឹក ត្រូវបានសង្កេតឃើញថាបាន ប្រែពណ៌ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង