×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កូនប្រុសច្បង​របស់ Cristiano Ronaldo ចុះកុងត្រា​ជាមួយ Man Utd ជាផ្លូវការ

កូនប្រុសរបស់ Cristiano Ronaldo ដែលមានឈ្មោះថា Cristiano Jr បានចុះហត្ថលេខាជាផ្លូវការជាមួយក្រុមបិសាចក្រហម Manchester United ដើម្បីដើរតាមគន្លងរបស់ឪពុក ដែលល្បីល្បាញជាលើកដំបូងជាមួយក្រុមបិសាចក្រហម កាលពីរជ្ជកាលដឹកនាំរបស់ Sir Alex Ferguson ។

ដំណឹងនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកីឡាករវ័យក្មេងអាយុ ១១ឆ្នាំរូបនេះ ត្រូវបានឃើញកំពុងហ្វឹកហាត់ជាមួយឪពុករបស់គេ អំឡុងពេលសម្រាករបស់ក្របខណ្ឌ Premier League ។

កូនប្រុសច្បងរបស់ Ronaldo នឹងពាក់អាវលេខ៧ ដូចឪពុករបស់គេដែរ បន្ទាប់ពីយល់ព្រមបន្តស្នាក់ នៅក្នុងក្រុមយុវជនរបស់ក្លិប Man Utd។ Cristiano Jr បានឈរនៅក្បែរយុវជន Gabriel ដែលត្រូវបានចាត់ទុកជាកុមារដែលទេពកោសល្យមួយរូបទៀត ដែលមានអ្នកតាមដានច្រើនជាង ២៦០០០ នាក់នៅលើ Instagram និងមានកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយក្រុមហ៊ុនសម្ភារកីឡា Nike ផងដែរ។

Ronaldo មិនទាន់ធ្វើការអត្ថាធិប្បាយលើកិច្ចសន្យាថ្មីរបស់កូនប្រុសរបស់គាត់នៅកីឡដ្ឋាន Old Trafford ទេ ហើយកីឡាករវ័យក្មេងរូបនេះ មិនប្រើប្រាស់គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង