×

Xiao Zhan និង Dillireba Dilmurat ស៊ីថ្លៃ​ខ្ទង់សែនដុល្លារ​ក្នុង​ការចូលរួម​កម្មវិធី​១ថ្ងៃ

ចិន៖ តារាសម្តែងប្រុស Xiao Zhan និងតារាសម្តែងស្រី Dillireba Dilmurat បានក្លាយជាសិល្បករដែលមានតម្លៃខ្លួនខ្ពស់ជាងគេសម្រាប់ការចូលរួមក្នុងកម្មវិធីនានា ដោយក្នុងមួយថ្ងៃ Dillireba ស៊ីថ្លៃយ៉ាងហោចណាស់ជាង ៣សែនដុល្លារឯណោះ រីឯ Xiao Zhan វិញគឺស៊ីថ្លៃជិត ៣សែនដុល្លារក្នុងមួយថ្ងៃ។

បច្ចុប្បន្នតារាប្រុសស្រីទាំងពីរនេះ បានក្លាយជាតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងចំណោមតារាល្បីៗជាច្រើនទៀតនៅប្រទេសចិន។ ជាមួយគ្នានេះដែរ ដោយសារប្រជាប្រិយភាពរបស់ពួកគេទាំងពីរ មានសន្ទុះខ្លាំង ទើបរាល់កម្មវិធីដែលមានវត្តមានរបស់ Xiao Zhan និង Dillireba Dilmurat គឺតែងមានមនុស្សកកកុញចូលរួមច្រើនជានិច្ច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង