×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ចាប់បង្គា​ចាក់​ចាហួយ និងជើងមាន់-ទា ប្រហិត​គ្មាន​ឯកសារ​បញ្ជាក់ ៣,៦តោន​នៅទីតាំង​ចែកចាយ១​នៅភ្នំពេញ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មន្ត្រី ក.ប.ប បានចាប់ឃាត់ទុកទំនិញប្រភេទសាច់បង្កក ពុំមានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ប្រមាណ ៣,៦តោន នៅទីតាំងចែកចាយមួយកន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ជើងទា ប្រហិតសាច់ និង គ្រឿងសមុទ្រ។ល។ ដែលពុំមានបញ្ជាក់ពីកាលបរិច្ឆេទផលិត សុពុលភាព បិទស្ទីកឃ័រក្រដាសបន្លំលើបាកូដ មិនមានឯកសារ និងប្រភពច្បាស់លាស់ប្រមាណ ៣,៦តោន។

ទំនិញទាំងនេះត្រូវបានមន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញ ធ្វើការឃាត់ទុកបណ្តោះអាសន្ននៅទីតាំងស្តុកចែកចាយនោះ និងបញ្ជូនគំរូមួយចំនួនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើតេស្តវិភាគស្វែងរកសារធាតុគីមីហាមឃាត់នានា។

ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតបង្គាមានចាក់សារធាតុចាហ៊ួយ (CMC) នៅលើក្បាលបង្គាចំនួន ៤៧,៥គីឡូក្រាម នៅទីតាំងដដែល ចំណែកឯម្ចាស់ទីតាំងត្រូវបានអញ្ជើញមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង