ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៤០១ នាក់ ក្នុងនោះ ករណីនាំចូល ៤ នាក់ និងសហគមន៍ ៣៩៧ នាក់, ខណៈជាសះស្បើយ ១៤៤ នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៣.៤៤៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៨.៨០៤ នាក់ និងស្លាប់សរុបចំនួន ៣.០១៥ នាក់៕