Tottenham Hotspur ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolverhampton Wanderers សម្រាប់ជំនួប Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង ៩យប់តទៅ។
កូនក្រុមរបស់លោក Antonio Conte អ្នកចាត់ការ Spurs កីឡាករ Eric Dier មានបញ្ហាភ្លៅ ដែលធ្វើឱ្យការបង្ហាញរបស់គេសម្រាប់ការប្រកួតនេះ ស្ថិតក្នុងមន្ទិលសង្ស័យ។
Oliver Skipp ទំនងជាមិនអាចចូលរួមផងដែរ បន្ទាប់ពីមានបញ្ហាក្រលៀន។ Japhet Tanganga ក៏មានការសង្ស័យផងដែរ ជាមួយនឹងរបួសជង្គង់។
សម្រាប់ Wolves អវត្តមានរយៈពេលវែងរបស់ Pedro Neto និង Willy Boly ដែលជាតួអង្គសំខាន់ពីររូប បានត្រលប់មកវាលស្មៅហ្វឹកហាត់វិញ ប៉ុន្តែមិនទាន់ហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅឡើយ។ ជាមួយគ្នានេះ របួសភ្លៅរបស់ Yerson Mosquera អាចជាសះស្បើយនៅចុងខែកុម្ភៈ ឬដើមខែមីនា។ Joao Moutinho បានខកខានក្នុងការប្រកួតពាក់កណ្ដាលសប្ដាហ៍ ដោយអ្នកចាត់ការ Bruno Lage ចាត់ទុកជាបញ្ហាតូចតាច។
ក្នុងប្រវត្តិជួបគ្នាជាងមួយសតវត្សកន្លងមកនេះ Spurs ទទួលជ័យជម្នះ ៥១លើក ខណៈ Wolves ឈ្នះ ២៩លើក ស្មើ ២១លើក។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Hugo Lloris (GK); Davinson Sanchez (CB), Cristian Romero (CB), Ben Davies (CB); Emerson Royal (RWB), Rodrigo Bentancur (CM), Pierre Hojbjerg (CM), Sergio Reguilon (LWB); Lucas Moura (RW), Harry Kane (ST), Son Heung-min (LW)
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Jose Sa (GK); Max Kilman (CB), Conor Coady (CB), Romain Saiss (CB); Nelson Semedo (RWB), Ruben Neves (CM), Leander Dendoncker (CM), Rayan Ait Nouri (LWB); Francisco Trincao (RW), Raul Jimenez (ST), Daniel Podence (LW)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Spurs ១-១ Wolves ។
កម្មវិធីប្រកួតសប្ដាហ៍នេះ៖
-Man Utd ប៉ះ Southampton ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង៧:៣០នាទីយប់ នៅ MyTV
-Norwich ប៉ះ Man City ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០:៣០ នាទីរំលងអាធ្រាត្រ (ឈានចូលថ្ងៃអាទិត្យ) នៅ MyTV
-Spurs ប៉ះ Wolves ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ៩:០០ នាទីយប់ នៅ CTN
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕