×

ប្រទេសវៀតណាម នឹង​លុបចោល​ការរឹតបន្តឹង​កូវីដ១៩​លើ​ជើងហោះហើរ​អន្តរជាតិ ចាប់ពី​ថ្ងៃទី១៥​ខែកុម្ភៈ

វៀតណាម៖ សេចក្ដីរាយការណ៍កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ប្រទេសវៀតណាម នឹងលុបចោលការរឹតបន្តឹងកូវីដ១៩ របស់ខ្លួន លើជើងហោះហើរអ្នកដំណើរអន្តរជាតិ ជាមួយនឹងទីផ្សារទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមិនកំណត់ចំនួនជើងហោះហើរឡើយ។

ប្រទេសនៅអាស៊ីអាគ្នេយ៍ បានដាក់ការត្រួតពិនិត្យព្រំដែនតឹងរឹង នៅពេលចាប់ផ្តើមនៃជំងឺរាតត្បាតដើម្បីទប់ស្កាត់កូវីដ១៩ ប៉ុន្តែវាបានជះឥទ្ធិពលដល់វិស័យទេសចរណ៍ ដែលមានចំនួនប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប។

វៀតណាម បានជូនដំណឹងដល់ដៃគូរបស់ខ្លួនរួចហើយ អំពីគោលនយោបាយថ្មីនោះ ហើយមានតែប្រទេសចិន ប៉ុណ្ណោះដែលមិនទាន់យល់ព្រម ក្នុងការបន្តជើងហោះហើរពាណិជ្ជកម្មជាមួយវៀតណាម។ នេះបើយោងតាមការបញ្ជាក់ពីលោក Dinh Viet Son នាយករងនៃរដ្ឋបាលអាកាសចរស៊ីវិលវៀតណាម។

ប្រទេសនេះ បានកត់ត្រាជិត ២,៥ លានករណីនៃកូវីដ១៩ ចាប់តាំងពីជំងឺរាតត្បាតនេះ បានចាប់ផ្តើម ហើយអ្នកជំងឺកូវីដ១៩ ប្រហែល ៣៩.០០០នាក់បានស្លាប់។ ទិន្នន័យផ្លូវការបានបង្ហាញថា ជិត ៩៨% នៃប្រជាជន ៩៨ លាននាក់របស់វៀតណាម បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ពីរដូស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង