ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៥១២ នាក់ ក្នុងនោះ ករណីនាំចូល ១៦ នាក់ និងសហគមន៍ ៤៩៦ នាក់, ខណៈជាសះស្បើយ ១៥៦ នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៣.៩៥៥ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៨.៩៦០ នាក់ និងស្លាប់សរុបចំនួន ៣.០១៥ នាក់៕