×

ទើបតែ​ទាក់ទង​នាយប៉ូលិស​បានប៉ុន្មានខែ ពេលនេះ Pat Napapha បែរ​ប្រកាសថា​ខ្លួននៅលីវ

ថៃ៖ កាលពីចុងឆ្នាំ២០២១កន្លងទៅ តារាសម្តែង Pat Napapha ត្រូវបានគ្រប់គ្នាដឹងថា នាងបានផ្តើមស្នេហ៍ជាមួយកំលោះសង្ហា ជានាយប៉ូលិសម្នាក់ រហូតធ្វើឱ្យអ្នកគាំទ្រចូលរួមត្រេកអរជំនួសតារាស្រីរូបនេះដែលអាចរកបានបុរសម្នាក់មកស្អំបេះដូងបែបនេះ។

ប៉ុន្តែមួយរយៈចុងក្រោយនេះ គ្រប់គ្នាបែរសង្កេតឃើញថា Pat ការផុសប្លែកៗហាក់កំពុងចង់បង្ហាញអ្វីមួយដល់អ្នកគាំទ្រ រហូតមកដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ថ្ងៃនេះដែរ Pat និងអតីតគូស្នេហ៍ បានប្រកាសត្រង់ៗតែម្តងថា ពេលនេះពួកគេនៅលីវ។

ទំនាក់ទំនងដែលទើបផ្តើមបានប៉ុន្មានខែនេះ បានបញ្ចប់ទៅដោយអ្នកទាំងពីរ មិនបានបកស្រាយអ្វីឡើយ។ ទោះជាយ៉ាងណានេះ ជាការសម្រេចចិត្តរបស់អ្នកទាំងពីរ ដែលបញ្ចប់ទំនាក់ទំនងទៅដោយសន្តិវិធី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង