ចិន៖ ព្រឹត្តិការណ៍អូឡាំពិករដូវរងា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង កំពុងដំណើរការ ហើយជំងឺកូវីដ១៩ បានជំរុញអ្នកវិទ្យាសាស្ត្រ ឱ្យបង្កើតនូវបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់។
កន្លែងទាក់ទាញដ៏សំខាន់មួយ គឺនៅខាងក្នុងកន្លែងទទួលទានអាហាររបស់អ្នកសារព័ត៌មានដែលបានចូលរួមដើម្បីរាយការណ៍ពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ នៅទីនោះ រ៉ូបូត ជាអ្នកចម្អិន និងបម្រើសេវាកម្មម្ហូបអាហារដោយស្វ័យប្រវត្តិ។ ចំពោះអាហារដែលចម្អិនរួច ត្រូវបានបញ្ជូនតាមពិដាន រួចបញ្ចូនចុះមកក្រោមសម្រាប់អ្នកអង្គុយរង់ចាំនៅតុទទួលទាន។
បើប្រៀបធៀបទៅនឹងការប្រកួតអូឡាំពិកនៅទីក្រុងតូក្យូ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ត្រូវបានអនុវត្តវិធានការតឹងរ៉ឹងជាង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ អត្តពលិក និងមន្ត្រីចូលទស្សនា។ មនុស្សគ្រប់រូប ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣សប្តាហ៍ បន្ទាប់មកពួកគេត្រូវបានដាក់ឱ្យស្ថិតក្នុងបណ្ដុំមួយ។ ប្រសិនបើពួកគេ ចាកចេញពីបណ្ដុំនោះ អ្នកមិនអាចត្រឡប់មកវិញបានទេ៕
(ទស្សនាវីដេអូ)