×

គ្រួសារ​កំពុងមាន​សុភមង្គល តែពេលនេះ​ស្វាមី​របស់​តារាសម្តែងស្រី Ady An ប្រឈមនឹង​ការជាប់ពន្ធនាគារ​រហូត​ដល់ ២០ឆ្នាំ

តៃវ៉ាន់៖ តារាចម្រៀង និងសម្តែងល្បីឈ្មោះAdy An បានរៀបការជាមួយបុរសជាអ្នកជំនួញម្នាក់កាលពីឆ្នាំ២០១៧កន្លងទៅនៅកោះហាវ៉ៃយ៉ាងគគ្រឹកគគ្រេងដោយលោកសន្យាថានឹងធ្វើឱ្យនាងក្លាយជាភរិយាដ៏រីករាយ និងមានសុភមង្គលម្នាក់។

ជាការពិតណាស់ អ្នកណាៗក៏ដឹងដែរថា តារាស្រី Ady ទទួលបានការថ្នាក់ថ្នមពីស្វាមីជាខ្លាំងដោយលោកហ៊ានផ្តល់អ្វីៗគ្រប់យ៉ាងតាមតែអាចធ្វើទៅបានសម្រាប់នាង ជាក់ស្តែងនៅពេលដែលនាងផ្តល់កំណើតដល់កូនទាំង២នាក់ Levo បានទិញកាដូផ្ទះវីឡារហូតដល់៤ខ្នងនៅម៉ាកាវជូននាងទៀតផង។

ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ អ្វីៗបានផ្លាស់ប្តូរទាំងស្រុងដោយស្វាមីនាងគឺលោក Levo ត្រូវបានប៉ូលិសចាប់ខ្លួនពីបទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលាងលុយកខ្វក់ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។

គួរបញ្ជាក់ដែរថា Levo គឺជា CEO ក្រុមហ៊ុន Tak Chun និងសេវកម្មកាស៊ីណូមួយនៅម៉ាកាវ ដែលពេលនេះត្រូវបានចាប់ខ្លួន។ វាជារឿងដែលធ្វើឱ្យ Ady ពិបាកធ្វើចិត្តបំផុតដែលត្រូវឈរមើលស្វាមីត្រូវប៉ូលិសចាប់ខ្លួនបែបនេះ ហើយអ្វីៗគ្រប់យ៉ាងមិនថាការមើលថែកូនៗ រួមទាំងមុខជំនួញនោះទេ គឺ Ady ជាអ្នករ៉ាប់រងម្នាក់ឯងទាំងអស់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង