×

Man Utd សម្លឹងឃើញ​ខ្សែការពារ​ឆ្វេង​ម្នាក់ពី​ក្លិប​នៅអាល្លឺម៉ង់ ជំនួស Luke Shaw

Manchester United ត្រូវបានរាយការណ៍ថា កំពុងសម្លឹងមើលខ្សែការពារមកពីក្របខណ្ឌ Bundesliga ខណៈពួកគេ ចង់ពង្រឹងតួនាទីការពារឆ្វេងរបស់ពួកគេ ក្នុងរដូវក្ដៅខាងមុខ។

ក្នុងការប្រកួតដែលស្មើ ១-១ រវាង Man Utd និង Southampton កាលពីថ្ងៃសៅរ៍ ទម្រង់របស់ Shaw ហាក់មិនដូចមុនឡើយ។ Shaw វ័យ ២៦ឆ្នាំគឺជាកីឡាករសំខាន់របស់ Man Utd នៅរដូវកាលនេះ ទោះបីជាត្រូវបានញ៉ាំញីដោយរបួសក៏ដោយ។ យ៉ាងណា Alex Telles បានចូលទៅជំនួសតំណែងរបស់កីឡាករអង់គ្លេសរូបនេះ ប៉ុន្តែខ្សែការពារសញ្ជាតិប្រេស៊ីល ហាក់ខ្វះទំនុកចិត្ត ដែលតម្រូវឱ្យលោក Ralf Rangnick សម្លឹងឃើញខ្សែការពារឆ្វេងពីក្លិប Borussia Monchenggladbach ពោលគឺកីឡាករ Ramy Bensebaini ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ និងបានលេង៧៣ ប្រកួតសម្រាប់ក្រុមអាល្លឺម៉ង់។ គេរកពាន ១៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ លើក ហើយបានបង្ហាញខ្លួនឱ្យក្រុមអាល់ហ្សេរី ចំនួន ៤៥ លើក។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង