×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

សូមប្រុងប្រយ័ត្ន! កម្ពុជា​នឹងមាន ភ្លៀង​ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ ចាប់ពី​ថ្ងៃទី ១៦-២២ ខែកុម្ភៈ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុយម បានអំពាវនាវដល់ប្រពលរដ្ឋ មានការប្រុងប្រយ័ត្ន ដោយសារនៅពេលខាងមុខនេះ នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំបាតុភូតផ្គរ រន្ទះ។

ក្រសួងធនធានទឹកនៅថ្ងៃទី១៥ ខែកុម្ភៈបានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូណេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើង នូវសម្ពាធទាបតូចៗ ជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ។

ក្រសួងក៏បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេសីតុណ្ហភាពនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ ហើយអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំនឹងផ្គរ រន្ទះ។ ក្នុងនោះខេត្តកំពង់ធំ , កំពង់ឆ្នាំង ពោធិ៍សាត់, បាត់ដំបង , បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង